Connect with us

សន្តិសុខសង្គម

ស្ទាក់ចាប់រថយន្ត ២ គ្រឿង ដឹកស៊ុតមាន់-ទា ជាង ៦ ម៉ឺនគ្រាប់ ខុសច្បាប់ មកពីវៀតណាម

បានផុស

នៅ

ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ស្ទាក់​ចាប់​រថយន្ត ២ គ្រឿង ដឹក​ស៊ុត​មាន់ និង​ស៊ុត​ទា សរុប​ចំនួន ៦១ ២០០ គ្រាប់ បាន ២ ករណី ដែល​ដឹក​មកពី​ប្រទេស​វៀតណាម ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ស្ទាក់​ចាប់​រថយន្ត ២ គ្រឿង ដែល​ដឹក​ស៊ុត​មាន់ និង​ស៊ុត​ទា សរុប​ចំនួន ៦១ ២០០ គ្រាប់ បាន ២ ករណី កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៣។

កិច្ច​ប្រតិបត្តិការ​នេះ ដោយ​ករណី​ទី១-កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៦ និង ០២ នាទី ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឃាត់​ចាប់​រថយន្ត ១ គ្រឿង ម៉ាក SSANGYONG ISTANA ជា​ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ ១៥ កៅអី ស្លាក​លេខ​ភ្នំពេញ ២BN-៩៣៤៣ ពណ៌​ស ដឹក​ស៊ុត​សត្វ​មាន់ និង​ស៊ុត​សត្វ​ទា ចំនួន ២៣ ៧០០ គ្រាប់ មកពី​ស្រុក​គិរីវង់ ខេត្ត​តាកែវ ចូល​មក​លក់​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។ ឃាត់​ចាប់​នៅ​ចំណុច​ជិត​រង្វង់​មូល​គួស្រូវ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ចំពោះ វត្ថុតាង យក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់។

ចំណែក​ករណី​ទី​២-នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០២៣ វេលា​ម៉ោង ៩ និង ៥០ នាទី​ព្រឹក ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ឃាត់​ចាប់​រថយន្ត ១ គ្រឿង ម៉ាក SSANGYONG ISTANA ជា​ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ ១៥ កៅអី ស្លាក​លេខ​ភ្នំពេញ ២BQ-៩៧៤៣ ពណ៌​សម្បក​ឪឡឹក ដឹក​ស៊ុត​សត្វ​មាន់ ចំនួន ៣៧ ៥០០ គ្រាប់ មកពី​ប្រទេស​វៀតណាម តាម​ច្រក​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ ចូល​មក​លក់​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។ ឃាត់​ចាប់​នៅ​ភូមិ​ទួល​កី សង្កាត់​ពង់​ទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ចំពោះ វត្ថុតាង យក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម