Connect with us

សន្តិសុខសង្គម

ស្នងការខេត្តសៀមរាប ត្រៀមកម្លាំង៤ពាន់នាក់សម្រាប់ការពារថ្ងៃបោះឆ្នោតខាងមុខ

បានផុស

នៅ

កម្លាំង​សមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប​ ប្រមាណ​ជាង៤ពាន់​នាក់ ត្រូវបាន​ចាត់តាំង និង​ទទួល​ភារកិច្ច​ក្នុង​កិច្ចការពារ ហិប​ឆ្នោត និង​មណ្ឌល​បោះឆ្នោត ដើម្បី​រក្សា​សន្តិសុខសណ្ដាប់ធ្នាប់ ក្នុង​ថ្ងៃ​បោះឆ្នោត​នា​ពេល​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ទោ តេង ច័ន្ទណាត ស្នងការ​នគរបាល​ខេត្ត​សៀមរាបបាន​ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោតនា​ពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​បាន​ចាត់តាំង​កម្លាំង​នគរបាល និងប្រជាការពារសរុប​ចំនួន៤០០០នាក់ ដើម្បី​ត្រៀម​លក្ខណៈ​ចុះ​តាម​មូលដ្ឋាន ក្នុង​កិច្ចការពារ​មណ្ឌល​បោះឆ្នោត និង​ហិប​ឆ្នោត ព្រមទាំង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​បោះឆ្នោត​ផង​ដែរ។

លោកឧត្ដមសេនីយ៍ទោ បន្ថែមថា ការិយាល័យបោះឆ្នោតនៅទូទាំងខេត្តសៀមរាប គឺមានចំនួន១៥២១ការិយាល័យ ស្មើនឹង៨៥០ មណ្ឌល។ លោក​ឧត្ដមសេនីយ៍​ទោ បាន​សង្កត់​ធ្ងន់​ថា កម្លាំង​សមត្ថកិច្ច​ចាប់ផ្ដើម​ពង្រឹង​ការពារ​សន្តិសុខ​យ៉ាង​ម៉ឺងម៉ាត់ចាប់ពី​ពេលនេះ​តទៅ​ហើយ ព្រោះ​នៅ​ថ្ងៃ​ទី២១កក្កដា​នេះ គឺជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន រៀបចំ​ពិធី​ក្បួន​ដង្ហែ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ ដូច្នេះ​កម្លាំង​ត្រូវ​បង្កើន​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា នៅខេត្តសៀមរាបមានគណបក្សនយោបាយឈរឈ្មោះចំនួន១៤​គណបក្ស៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម