សន្តិសុខសង្គម
ស្នងការខេត្តកំពតចាប់ផ្ដើមប្រតិបត្តិការស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួននៅជ្រោះឪម៉ាល់
លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ បានបន្តប្រតិបត្តិការដឹកនាំកម្លាំងចុះស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួននៅជ្រោះឪម៉ាល់កាលពីយប់ថ្ងៃទី៣០កក្កដា ខណៈប្រតិបត្តិការកាលពីម្សិលមិញពេញមួយថ្ងៃ និងរកឃើញជនរងគ្រោះពីរនាក់ស្លាប់។

បើតាមការបញ្ជាក់ពីលោកលោកឧត្ដមសេនីយ៍ទោស្នងការខេត្តកាលពីថ្ងៃទី៣០ ខែកក្កដា ម្សិលមិញនេះ អ្នកទេសចរទៅបោះតង់នៅកោះឪម៉ាល់មានចំនួន៥៣នាក់ ត្រូវបានសមត្ថកិច្ចសង្គ្រោះ ខណៈ២នាក់បានស្លាប់ ក្នុងនោះសមត្ថកិច្ចបានរកឃើញសាកសពម្នាក់ និងម្នាក់ទៀតបានបាត់ខ្លួនដោយសារទឹកហូរគួចចំកន្លែងបោះតង់។

លោកបញ្ជាក់ថា «ពួកគាត់បោះតង់គេងដល់ម៉ោង៤ ភ្លៀងធ្លាក់ ដល់ពេលចឹងទឹកហូរធ្លាក់ពីភ្នំបុកចំកន្លែងពួកគាត់បោះតង់»។
សូមបញ្ជាក់បន្ថែមថា បើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោស្នងការខេត្ត នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ភ្លៀងនៅតែបន្តធ្លាក់ដែលធ្វើឲ្យមានការលំបាកក្នុងការស្វែងរកជនរងគ្រោះ តែទោះជាយ៉ាងណានៅព្រឹកថ្ងៃទី៣១កក្កដានេះ ប្រតិបត្តិការនឹងបន្តរហូតរកជនរងគ្រោះឃើញ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


