Connect with us

សន្តិសុខសង្គម

​ទឹកទន្លេមេគង្គ-ក្រចេះជន់ឡើងជិត ១ ម៉ែត្រ​ តែមិនទាន់ដល់កម្រិតឱ្យប្រុងប្រយ័ត្ន​

បានផុស

នៅ

កម្ពស់ទឹកទន្លេមេគង្គ-ក្រចេះកើនឡើងដល់ ១៨,៤៧ ម៉ែត្រ ដែលជន់ឡើងកម្ពស់ជិត ១ ម៉ែត្រ នៅថ្ងៃ​ទី ​៤ ខែសីហា ឆ្នាំ ២០២៣។​

​ក្រសួងធនធានទឹក ​និងឧតុនិយមបានឱ្យដឹងថា ​កម្ពស់ទឹកទន្លេនៅតែបន្តកើនឡើង​បន្ថែម​ទៀត​ ប៉ុន្តែស្ថិតនៅក្រោមកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ខណៈព្រះរាជាណាចក្រកម្ពុជា កំពុងទទួលឥទ្ធិពល​ពីប្រព័ន្ធ​សម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតី ដែលនាំឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ៤ ខែកក្កដានេះ បង្ហាញថា ទន្លេមេគង្គ-ស្ទឹងត្រែងមានកម្ពស់ ៨,៨៧ ម៉ែត្រ។ ទន្លេមមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៨,៤៧ ម៉ែត្រ។

ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ ១១,៣៣ ម៉ែត្រ។ ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៦,៥២ ម៉ែត្រ។ ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់ ៤,៥៦ ម៉ែត្រ។ ទន្លេបាសក់-កោះខែល មានកម្ពស់ ៥.៩៨ ម៉ែត្រ ទន្លេសាប-ព្រែកក្ដាម កម្ពស់ ៥,១៦ ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម