សន្តិសុខសង្គម
អ្នកនាំពាក្យនៃស្នងការរាជធានីភ្នំពេញ៖អធិការរងដែលប្រើអំពើហិង្សាលើពលរដ្ឋក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវតែអនុវត្តតាមច្បាប់
លោកឧត្ដមសេនីយ៍ត្រី សាន សុខ សីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤សីហា នេះថា អធិការរងនគរបាលខណ្ឌចំការមនដែលប្រើអំពើហិង្សាលើពលរដ្ឋក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវបំបែកជាបួនផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ គឺត្រូវអនុវត្តតាមផ្លូវច្បាប់។

លោកឧត្ដមសេនីយ៍ត្រី សាន សុខ សីហា បានបញ្ជាក់ថា ពាក់ព័ន្ធករណីលោកអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលប្រើអំពើហិង្សាលើពលរដ្ឋក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាការល្មើសវិន័យ និងជាការល្មើសច្បាប់មួយ។ លោកបានបន្ថែមថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដាក់បញ្ចាដាច់ណាត់ទៅអធិការនគរបាលខណ្ឌចំការមនត្រូវតែអនុវត្តតាមផ្លូវច្បាប់ចំពោះមន្ត្រីដែលប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋនេះ។

អ្នកនាំពាក្យនៃស្នងការរាជធានីភ្នំពេញបានបន្ថែមថា ចំពោះប្រជាពលរដ្ឋដែលបើកបរល្មើច្បាប់ ឬបង្កគ្រោះថ្នាក់បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ គួរតែហៅគាត់ ឬឃាត់យានយន្ដដើម្បីធ្វើកិច្ចសន្យា ឬផាកពីន័យតាមផ្លូវច្បាប់ជាដើម ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ គឺមិនត្រូវបង្កហិង្សាមកលើជាពលរដ្ឋដូចច្នេះទេ។

បើតាមសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ជាប់ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្តហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


