សន្តិសុខសង្គម
សមត្ថកិច្ច កំពុងតាមចាប់អ្នកផ្ដល់កំាភ្លើង ឲ្យក្រុមជនសង្ស័យរំដោះទណ្ឌិត នៅខេត្តសៀមរាប ខណៈកំណត់មុខសញ្ញាបានហើយ
កម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវបន្ថែមទៀត ករណីក្រុមជនសង្ស័យរំដោះទណ្ឌិតមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ហើយមកដល់ពេលនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាអ្នកផ្ដល់កាំភ្លើង ដល់ក្រុមជនសង្ស័យទាំងនោះហើយ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីប្រតិបត្តិការចាប់ក្រុមឧក្រិដ្ឋជន រំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ខណៈអ្នកទោសដែលរត់គេចនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ។

លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននេះ បានឲ្យដឹងថា មកដល់ថ្ងៃនេះ កិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយ ដែលហៅថាធ្វើសកម្មភាពរំដោះ ឬប្លន់ទណ្ឌិតនៅខេត្តសៀមរាបនោះ ត្រូវចាប់ខ្លួនបានមកវិញហើយ។

លោកថា មកដល់ពេលនេះ ទណ្ឌិតឈ្មោះ ជិន ស៊ិនហាន នេះ គឺសមត្ថកិច្ចចាប់បានហើយ បន្ទាប់ពីត្រូវបានក្រុមជនសង្ស័យបិទមុខ ៦នាក់ ជួយរំដោះឲ្យគេចខ្លួន នៅមន្ទីពេទ្យធ្មេញមួយកន្លែង នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ។ ក្នុងនោះដែរ សមត្ថកិច្ចកម្ពុជា ក៏បានទាក់ទងទៅកាន់ស្ថានទូតអាមេរិកប្រចាំកម្ពុជារួចហើយ ដើម្បីទទួលព័ត៌មានបន្ថែមទៀតពីក្រុមជនសង្ស័យទាំងនោះ។
លោកបន្ថែមថា «យើងបានសាកសួរហើយ ឥឡូវយើងបានទាក់ទងជាមួយស្ថានទូតអាមេរិក ខាងកុងស៊ុល គេមកជួបសម្ភាសន៍ពួកហ្នឹងហើយ ហើយនៅខាង DA ភ្នាក់ងារប្រឆាំងគ្រឿងញៀនអាមេរិកហ្នឹង យើងក៏បានជូនព័ត៌មាន ហើយក៏ជួយយើងដែរ ឥឡូវយើងកំពុងបញ្ជូនឈ្មោះទាំងអស់នេះ និងប៉ាស្ព័រ ដើម្បីឲ្យពិនិត្យមើលតើនៅអាមេរិកវាមានសកម្មភាព បទល្មើសអីខ្លះអាហ្នឹងទាល់សួរខាងគេ យើងបានបញ្ជូនទៅហើយ»។
បើតាមលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ កាំភ្លើងដែលក្រុមជនសង្ស័យប្រើប្រាស់ ក្នុងសកម្មភាពរំដោះទណ្ឌិតមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាបនោះ មិនមែនយកមកពីអាមេរិកនោះទេ គឺមានអ្នករៀបចំនៅក្នុងប្រទេសកម្ពុជា ហើយសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ។
លោកបញ្ជាក់បន្ថែមថា «ចំពោះកាំភ្លើងនេះ វាអត់មានយកកាំភ្លើងពីអាមេរិកមកទេ កាំភ្លើងហ្នឹងគឺថា មានអ្នករៀបចំនៅនេះ ហើយមិញនេះយើងទើបតែរកឃើញថែមទៀត តើកាំភ្លើងទិញពីខាងណា យើងដឹងហើយឥឡូវនេះ កំពុងតាមចាប់ម្ចាស់កាំភ្លើង»។
គួរឲ្យដឹងថា ក្រុមជនសង្ស័យរំដោះទណ្ឌិតមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់នោះ មានមួយចំនួនជាជនជាតិខ្មែរសញ្ជាតិអាមេរិក និងក៏មានជនជាតិចិនសញ្ជាតិអាមេរិកម្នាក់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


