សន្តិសុខសង្គម
បង្ក្រាបទីតាំងឪសថស្ថានមួយកន្លែងលួចចែកចាយវ៉ាក់សាំងក្លែងក្លាយជាង ៣៥០ប្រអប់
កម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឪសថស្ថានមួយកន្លែង យីហោ «ពន្លឺបឹងត្របែក» ករណីលក់ចែកចាយវ៉ាក់សាំងម៉ាក Abhayarab ខុសច្បាប់។
ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ២២-២៣ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតវ៉ាក់សាំងម៉ាក Abhayarab ខុសច្បាប់ចំនួន៣៥១ប្រអប់ និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសារសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

របាយការណ៍បញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឌីភីហ្វាម៉ាខូអិលធីឌី ដែលទទួលបានសិទ្ធិចែកចាយស្របច្បាប់តែមួយគត់នៅកម្ពុជានូវប្រភទវ៉ាក់សាំង Abhayarab នេះ។
អ្នកជំនាញ បានលើកឡើងថា វ៉ាក់សាំងជំងឺឆ្កែឆ្កួតនេះ គឺប្រភេទ Abhayrab សម្រាប់ចាក់លើមនុស្ស ក្រោយពេលមានសត្វខាំឬខ្វាច ហើយវ៉ាក់សាំងនេះ ត្រូវទុកដាក់នៅក្រោមសីតុណ្ហភាពត្រជាក់ចន្លោះពី 2អង្សារទៅ8អង្សារសេ ប៉ុន្តែសម្រាប់ឱសថស្ថាននេះវិញបែរជាដាក់តាំងលក់មិនត្រឹមត្រូវ មិនស្របតាមស្តង់ដាររបស់ក្រុមហ៊ុន ដូច្នេះវាគ្រោះថ្នាក់ដល់ជីវិត សម្រាប់អ្នកដែលចាក់វ៉ាក់សាំងនេះ។
បើតាមតំណាងក្រុមហ៊ុន ឌីភីហ្វាម៉ា ដែលនាំចូលវ៉ាក់សាំងប្រភេទនេះ បានប្រាប់សារព័ត៌មានឱ្យដឹងថា វ៉ាក់សាំងជំងឺឆ្កែឆ្កួត គឺសម្រាប់ចាក់ការពារ នៅក្រោយពេលមានសត្វឆ្កែ ឆ្មា ឬស្វា ខាំ ឬខ្វាច ។ ជំងឺឆ្កែឆ្កួតនេះ មិនទាន់មានប្រទេសណា រកឃើញថ្នាំព្យាបាលនៅឡើយទេ ហើយបើសិនជាយកវ៉ាក់សាំងក្លែងក្លែង អត់មានប្រសិទ្ធភាពមកចាក់ គឺវានឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។
តំណាងក្រុមហ៊ុនក៏បានប្រាប់ពីវិធីសម្គាល់ វ៉ាក់សាំងពិត និងវ៉ាក់សាំងក្លែងក្លាយ ដូច្នេះថា «វ៉ាក់សាំងពិតមានប្រអប់វែង មានលេខបញ្ជិកាត្រឹមត្រូវនៅលើប្រអប់ ហើយនៅក្នុងប្រអប់មានទឹកថ្នាំវ៉ាក់សាំង មានសំឡី មានសឺរ៉ាំង និងម្ជុលស្រាប់ ពោលគឺ ពលរដ្ឋអាចទិញហើយយកទៅចាក់ដោយខ្លួនឯងក៏បាន ។ សម្រាប់វ៉ាក់សាំងក្លែងក្លាយ ដែលរឹបអូសបានពីឱសថស្ថាននេះ មានប្រអប់រាងតូច ការ៉េ៤ជ្រុង មិនមានលេខបញ្ជិកា ហើយក្នុងប្រអប់វិញមានតែទឹកថ្នាំប៉ុណ្ណោះ មិនមានសំឡី មិនមានសឺរ៉ាំង និងម្ជុលនោះទេ។
សមត្ថកិច្ចក៏សូមអំពាវនាវចំពោះឱសថស្ថាន គ្លីនិក ក៏ដូចជាទីតាំងចែកចាយ ឫផ្តល់សេវាសុខាភិបាល សុំបញ្ឈប់ការទិញ លក់ ឫប្រើប្រាស់នូវប្រភេទវ៉ាក់សាំង Abhayarab ខុសច្បាស់ ក៏ដូចជាផលិតផលឱសថ ដែលពុំមានចុះបញ្ជីកា និងរក្សាទុកពុំបានត្រឹមត្រូវតាមកំរិតស្តង់ដារ ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាប្រឈមទៅនឹងផ្លូវច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


