សន្តិសុខសង្គម
ជនដៃដល់ក្នុងករណីបាញ់សម្លាប់ជាងកាត់សក់កាលពី៣ឆ្នាំមុន ត្រូវបានចាប់ខ្លួនហើយនៅទឹកដីប្រទេសថៃ
ជនដៃដល់ដែលបាញ់សម្លាប់ជាងកាត់សក់នៅសង្កាត់បឹងកក់២ កាលពី៣ឆ្នាំមុន ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលជាតិនៃប្រទេសថៃ បានឃាត់ខ្លួនបានហើយនៅក្នុងទឹកដីប្រទេសថៃ និងបានបញ្ជូនមកកម្ពុជាដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។

ប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនពិរុទ្ធជននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ៦៨៨ (ឈ) ដឃដ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លី ថារិយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងមានទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ៧០ ក្រុម៣០៣ ភូមិ២៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី មានករណីឃាតកម្ម និងកាន់កាប់អាវុធ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ថារិយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ កាន់អាវុធខ្លីមួយដើមមិនស្គាល់ម៉ាក អាម៉េ បញ្ចូលគ្រាប់រួចជាស្រេច បានដើរចេញពីផ្ទះរបស់ខ្លួន ចូលទៅក្នុងផ្ទះជនរងគ្រោះឈ្មោះ សុខ ឆន ពេលនោះជនរងគ្រោះបានឃើញក៏រត់ទៅទាញយកបំពង់ទីបដែកក្នុងគោលបំណងការពារអ្នកផ្ទះ និងវាយទៅជនសង្ស័យតែមិនត្រូវ ដោយជនសង្ស័យចាប់បំពង់ទីបជាប់ ហើយជនសង្ស័យបានបាញ់ចំនួន១ គ្រាប់ចំដើមទ្រូងជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ដួលទៅលើដីដាច់ខ្យល់ស្លាប់តែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


