សន្តិសុខសង្គម
Update៖ អ្នកជិតខាងស្រែកសួរជនដៃដល់ពេលអារកសម្លាប់ប្រពន្ធ និងកូនរួច
ជនដៃដល់ជាប្ដីបាននិងកំពុងគេចខ្លួន បន្ទាប់ពីអារកសម្លាប់ប្រពន្ធ និងកូនតូចអាយុ២ឆ្នាំដាច់ក្បាលចេញពីដងខ្លួនស្លាប់ក្នុងផ្ទះទាំងពីរនាក់ម្ដាយកូន។
បើតាមសមត្ថកិច្ចជនដៃដល់ជាប្ដីមានឈ្មោះ ម៉ែន សំអាត អាយុ៣៦ឆ្នាំ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣០ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។

បើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឱ្យដឹងថា ជនដៃដល់ជាប្ដី និងប្រពន្ធមានកូនប្រុស២នាក់ ស្រីម្នាក់ជាចំណងដៃ ហើយមួយរយះចុងក្រោយនេះប្តីប្រពន្ធខាងលើរស់នៅជាមួយគ្នាមិនចុះសម្រុងចេះតែរកាំរកូសឈ្លោះប្រកែកគ្នាគ្មានថ្ងៃលួសឡើយ។ រហូតមកដល់ថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣នេះ ពួកគេទាំងពីរនាក់បានដឹកដៃគ្នាទៅទៅសាលាស្រុកដើម្បីផ្តិតមេដាយលែងលះផ្តាច់ចំណងអាពាពិពាហ៍។ លុះដល់ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ ខណៈកូនៗប្រុស២នាក់ទៅសាលារៀនអស់ ប្តីប្រពន្ធខាងលើក៏បានជជែកគ្នាបន្តទៀតហើយក៏កើតមានករណីនេះតែម្ដង។

បើតាមអ្នកជិតខាង ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានជិះម៉ូតូចេញពីផ្ទះតែមិនបានចាប់អារម្មណ៍នោះទេ ដោយសួរថា ទៅណា ជនដៃដល់ឆ្លើយថា ទៅធ្វើការហើយក៏ជិះចេញទៅបាត់ទៅ។ បន្ទាប់មកអ្នកជិតខាងក៏ដើរចូលទៅក្នុងផ្ទះមើលក៏ឃើញម្តាយកូនដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


