សន្តិសុខសង្គម
ចាប់ខ្លួនស្ត្រីវ័យ៣០ឆ្នាំម្នាក់ ក្រោយចាក់សម្លាប់ឪពុក ខណៈម្ដាយរងរបួសធ្ងន់
ស្ត្រីម្នាក់បានយកកាំបិតចាក់ទៅលើឪពុកបង្កេីតខ្លួនឯងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម និងចាក់ម្តាយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបុរីម៉ន ដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះជាឳពុកដែលបាត់បង់ជីវិតឈ្មោះ លៀង ម៉េងលាភ អាយុ៦០ឆ្នាំ មុខរបរមន្រ្ដីរាជការ និងម្តាយដែលរងរបួសធ្ងន់ឈ្មោះ ឈន មួយហេង អាយុ៥៩ឆ្នាំ មុខរបបមេផ្ទះ បច្ចុប្បន្នស្នាក់នៅបុរីម៉ន ដានី គម្រោងទី១០ ភូមិតាអីន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅបុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូនជនរងគ្រោះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជាកូនបានចង់ចេញពីក្នុងផ្ទះ តែម្ដាយបានឃាត់មិនឲ្យចេញនោះទេ ពេលឃើញដូចនេះ ឪពុកក៏ជួយឃាត់ក៏ត្រូវកូនស្រីស្ទុះទៅយកកាំបិត ចាក់មកលើឪពុកម្តាយ ជាច្រើនកាំបិត បណ្តាលឱ្យឪពុកស្លាប់ក្នុងថ្លុកឈាម ចំណែកម្តាយរបួសធ្ងន់ ។
បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យបានព្យាយាមរត់ទៅពួននៅជិតផ្ទះអ្នកជិតខាង៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


