សន្តិសុខសង្គម
បញ្ជូនខ្លួនស្ត្រីដៃដល់ដែលចាក់សម្លាប់ឪពុកនិងម្តាយរបួសទៅតុលាការ
កម្លាំងសមត្ថកិច្ចខណ្ឌកំបូល នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានបញ្ជូនខ្លួនស្ត្រីជាជនដៃដល់ក្នុងករណីចាក់សម្លាប់ឪពុក ចំណែកម្តាយរងរបួសធ្ងន់ទៅតុលាការហេីយដេីម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបុរីម៉ន ដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្មមួយបង្កឡេីងដោយឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅបុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូនបានយកកាំបិតចាក់សម្លាប់ឪពុកបង្កេីតរបស់ខ្លួនបណ្តាលឱ្យស្លាប់ភ្លាមៗចំណែកម្តាយបានរងរបួសធ្ងន់។

ជនរងគ្រោះជាឳពុកដែលបាត់បង់ជីវិតឈ្មោះ លៀង ម៉េងលាភ អាយុ៦០ឆ្នាំ មុខរបរមន្រ្ដីរាជការ និងម្តាយដែលរងរបួសធ្ងន់ឈ្មោះ ឈន មួយហេង អាយុ៥៩ឆ្នាំ មុខរបបមេផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអីន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ជាកូនបានទារចេញពីក្នុងផ្ទះ ម្ដាយបានឃាត់ កូននៅតែទារចេញ ឪពុកឃើញក៏ជួយឃាត់ ក៏ត្រូវកូនស្រី ស្ទុះទៅយកកាំបិត ចាក់មកលើឪពុកម្តាយជាច្រើនកាំបិត បណ្តាលឱ្យឪពុកស្លាប់ក្នុងថ្លុកឈាម ចំណែកម្តាយរបួសធ្ងន់ ហើយក៏ត្រូវបានឃាត់ខ្លួនភ្លាមៗផងដែរ៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


