សន្តិសុខសង្គម
ក្រឡាប់រថយន្តសាំងយ៉ុងមួយគ្រឿង ចេញសុទ្ធតែពពែរស់ ច្រកការុង សង្ស័យលួចនាំចូលពីថៃ
ពពែរស់រាប់សិបក្បាលត្រូវបានខ្ទាត់ចេញពីក្នុងរថយន្តសាំយ៉ុងមួយគ្រឿង បន្ទាប់ពីក្រឡាប់ធ្លាក់ទៅលើចិញ្ចើមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសុរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីព្រលឹមថ្ងៃទី ៧ ធ្នូ ២០២៣។សត្វពពែទាំងអស់ខាងលើសង្ស័យលួចនាំចូលពីប្រទេសថៃយកទៅចែកចាយតាមខេត្តនានា។

ប្រភពពីប្រជាពលរដ្ឋប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តសាំយ៉ុងមួយគ្រឿង បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ មិនដឹងមូលហេតុអ្វីក៏រេចង្កូតធ្លាក់ចិញ្ចើមផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារជើងចេញមកសុទ្ធតែពពែច្រកការុងឃើញតែក្បាលព្រាត។
ដោយឡែកបើតាមអ្នកបើកបររថយន្តខាងលើបានឱ្យដឹងថា មូលហេតុដែលក្រឡាប់រថយន្ត គឺរថយន្តបែកកង់មុខខាងស្តាំបណ្តាលឱ្យទាញចង្កូតធ្លាក់ផ្លូវក្រឡាប់តែគ្មានរងគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ក្រៅតែខូចខាតរថយន្ត ហើយនឹងងាប់ពពែជាច្រើនក្បាល។

ក្រៅពីមូលហេតុនៃការក្រឡាប់ខាងលើតៃកុងរថយន្តមិនបានប្រាប់ថា សត្វពពែដែលរថយន្តបានដឹកថា នាំចូលពីណា ឬប្រភពមកពីណាមានច្បាប់ ឬអត់នោះទេ ប៉ុន្តែបើតាមប្រភពខ្លះបាននិយាយថា រថយន្តសាំយ៉ុងដែលក្រឡាប់ចេញពពែនេះ អាចនឹងដឹកចេញពីច្រកព្រំដែនកម្ពុជា-ថៃដោយខុសច្បាប់ ចូលមកចែកចាយក្នុងខេត្តបន្ទាយមានជ័យ ព្រោះបើដឹកពីកសិដ្ឋានគួរតែមានការបញ្ជាក់ច្បាស់ពីទីតាំងកសិដ្ឋាននោះ ស្ថិតនៅកន្លែងណាមួយរបស់ខេត្ត ប៉ុន្តែតៃកុងរថយន្តបែរជាមិនអាចបញ្ជាក់ឈ្មោះកសិដ្ឋានរបស់ខ្លួនឡើយ។ ទោះបីជាយ៉ាងណាក៏ដោយករណីនេះមិនឃើញមានសមត្ថកិច្ចណាចុះមកពិនិត្យឡើយ៕


អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


