សន្តិសុខសង្គម
ចាប់ចិន៩នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា កាប់ចាក់គ្នាកណ្តាលរាត្រី
ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានរៀបចំសំណុំរឿងបញ្ជូនជនជាតិចិនចំនួន៩ នាក់ទៅតុលាការ ពាក់ពន្ធករណីប្រើអំពើហិង្សាវាយកាប់ចាក់គ្នាកណ្តាលរាត្រីក្នុងទីក្រុងភ្នំពេញ។
កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពីបទហិង្សាដោយចេតនា (ប្រើកាំបិតបុ័ងតោ កាប់ បង្ករបួសស្នាម) នៅចំណុច ផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ជនសង្ស័យចំនួន០៩ នាក់ ឃាត់ខ្លួនរួមមាន ១-ឈ្មោះ WU TSUNG HING ភេទប្រុស សញ្ជាតិចិន។
២-ឈ្មោះ LAZARE ភេទប្រុស សញ្ជាតិកាំម៉ូរ៉ូន។ ៣-ឈ្មោះ YANG SHANG LIN ភេទប្រុស សញ្ជាតិចិន។ ៤-ឈ្មោះ LIN WEI TING ភេទប្រុស សញ្ជាតិចិន។ ៥-ឈ្មោះ WU TING SHENG ភេទប្រុស សញ្ជាតិចិន។ ៦-ឈ្មោះ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន។ ៧-ឈ្មោះ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន។ ៨-ឈ្មោះ WEI MIN KAI ភេទប្រុស សញ្ជាតិចិន។ ៩-ឈ្មោះ ឈិន ម៉េង ភេទប្រុស សញ្ជាតិចិន។
វត្ថុតាងចាប់យករួមមាន ទូរសព្ទដៃ ០៩ គ្រឿង, កាំភ្លើងខ្លី ០១ ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណបណ្ណខ្មែរ ០១, កាតគ្រីសម្គាល់រថយន្ត ០១, បណ្ណបើកបរ ០១, បណ្ណសម្គាល់ការងារ ០១, កាតធនាគារ ០៥, កាតកាន់កាប់កាំភ្លើង ០១,ប្រាក់ ១៥០០ដុល្លារ។ ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កម្លាំងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


