សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ និងខ្មែរម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជិត៣គីឡូក្រាម
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន៧នាក់ ក្នុងនោះមានជនជាតិវៀតណាម៦នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកគ្រឿងញៀនជិត៣គីឡូក្រាម។

ប្រតិបត្តិការបង្កា្រប និងឃាត់ខ្លួនក្រុមជនសង្ស័យនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចផ្ទះសំណាក់ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានដកហូតវត្ថុតាងជាសារធាតុញៀនសរុបទម្ងន់ ២៩៨៥,៤៨ក្រាម(២គីឡូ៩៨៥,៤៨ក្រាម ក្នុងនោះ មេតំហ្វេតាមីន(ICE) ទម្ងន់ ១១៧៥,៧១ក្រាម (១គីឡូ១៧៥,៧១ក្រាម)។ កេតាមីន(KETAMIN)ទម្ងន់១៤៥៦,១៥ក្រាម (១គីឡូ ៤៥៦,១៥ ក្រាម)។ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៣៥៣,៦២ ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន០២គ្រឿង។ សម្ភារះដកហូតរួមមាន ទូរសព្ទ័ដៃ៨ គ្រឿង ម៉ូតូ៣គ្រឿង រថយន្ត១គ្រឿង លិខិតឆ្លងដែន វៀតណាម២ក្បាល រួមជាមួយឧបករណ៍សម្ភារវេចខ្ចប់មួយចំនួនទៀត។ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


