Connect with us

សន្តិសុខសង្គម

ចាប់ខ្លួននាយកសាលានគរបាលភូមិភាគ ៥ ពីបទរំលោភលើទំនុកចិត្ត

បានផុស

នៅ

កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តសាលដីកានៅក្នុងភូមិសាស្ត្រស្រុកសំឡូតខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនមន្ត្រីនគរបាលមួយរូបដែលពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមដីការបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញលេខ ៦៧ ដកខ/២៣ ចុះថ្ងៃទី ២២ មិថុនា ឆ្នាំ២០២៣ របស់ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ សួស សំអាត បានបញ្ជាឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនជាប់ចោទឈ្មោះ បុិ វ៉ាន់ ភេទប្រុស អាយុ ៥៤ ឆ្នាំ មានតួនាទីជានាយកសាលានគរបាលភូមិភាគ ៥ ពីបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ ២០០៨ ដល់ ២០១៥ ។

ដោយផ្អែកតាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញដែលបានបញ្ជាឲ្យសមត្ថកិច្ចតាមស្រាវជ្រាវដើម្បីចាប់ខ្លួនជនចប់ចោទឈ្មោះ បុិ វ៉ាន់ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ៕

អត្ថបទ៖ សោនិយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម