សន្តិសុខសង្គម
សំណុំរឿងមន្ត្រីនគរបាលខេត្តព្រៃវែង១២នាក់ ដែលរកឃើញមានផ្ទុកសារធាតុញៀន បានដាក់សំណើដល់ក្រសួងមហាផ្ទៃរួចហើយ រង់ចាំសម្រេចពីថ្នាក់ដឹកនាំ
សំណុំរឿងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលព្រៃវែងចំនួន១២នាក់ ដែលរកឃើញមានផ្ទុកសារធាតុញៀនក្នុងប្រតិបត្តិការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាលទូទាំងខេត្ត បានដាក់សំណើជូនដល់ក្រសួងមហាផ្ទៃរួចហើយ រង់ចាំការសម្រេចពីថ្នាក់នាំក្រសួង។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោក ទូច សុខៈ បានឲ្យដឹងថា បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាលទូទាំងខេត្តរួចមក ក៏បានបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិនិត្យបន្ត ហើយរហូតមកដល់ពេលនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់សំណើជាលាយល័ក្ខអក្សរជូនដល់លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចហើយដែរ តែការសម្រេចយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់សំណើជូនលោក ស សុខា ចំនួន២ចំណុច ទី១ គឺស្នើសុំបញ្ជូនអ្នកដែលពាក់ព័ន្ធនឹងសារធាតុញៀននេះទៅកាន់មជ្ឈមណ្ឌលអប់រំកែប្រែស្ដានិតិសម្បទាដើម្បីបន្សាបសារធាតុញៀន។ និងទី២ គឺអគ្គស្នងការដ្ឋាននគរបាលជាតិស្នើសុំបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយយោងទៅលើវិន័យកងកម្លាំង ០០៦ របស់ក្រសួងមហាផ្ទៃ។
នៅព្រឹកថ្ងៃសទី២២ ខែធ្នូ ឆ្នាំ២០២៣នេះដែរ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានលើកឡើងនៅក្នុងទំព័រហ្វសប៊ុកផ្លូវការថា នគរបាលខេត្តព្រៃវែងរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១២នាក់ មិនមែន១១នាក់នោះទេ អ្នកទាំង១២នាក់នោះ គឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត។

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ និងតាំងជំហរយ៉ាងច្បាស់ថា បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់។ លោកបន្ថែមថា ពួកយើងបានបំពញភារកិច្ចអស់ពីសមត្ថភាព តម្លាភាព និងយុត្តិធម៌រួចរាល់ហើយ។ ប្រជាជន និងនគរបាលគឺស្មើភាព៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


