សន្តិសុខសង្គម
ស្ត្រីម្នាក់ទើបឆ្លងទន្លេបានកូនភ្លោះ ខ្ចីលុយគេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែត្រូវរថយន្តដឹកដីបុកកិនស្លាប់
បន្ទាយមានជ័យ ៖ ស្រី្តម្នាក់ទើបនឹងឆ្លងទន្លេបានកូនភ្លោះ២នាក់បានជាង១ខែ ស្រាប់តែកូនឈឺក៏រត់ទៅខ្ចីលុយអ្នកខាងបាន១ម៉ឺនរៀនជិះម៉ូតូទៅទិញថ្នាំឲ្យកូនផឹក ស្រាប់តែអកុសលត្រូវរថយន្តធំដឹកដីបុកកិនស្លាប់។ រឿងរ៉ាវនេះកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិប្រាសាទ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មន្ត្រីចរាចរណ៍បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សៃ បូរី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ប្តីឈោះ ម៉ុយ ម៉ុល អាយុ៣៨ឆ្នាំ មានកូន៤នាក់ ស្រីទាំងអស់ ស្រី្តរងគ្រោះមានកូនភ្លោះ២នាក់ កើតទើបតែកើតបាន១ខែកន្លះ។

មន្ត្រីចរាចរណ៍បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តទៀតថា បើតាមក្រុមគ្រួសារបានឲ្យដឹងថា នៅ ថ្ងៃទី២៦ ខែមករា នោះស្ត្រីជាម្តាយកូនរបស់គាត់ឈឺគាត់គ្មានលុយទេបានទៅខ្ចីលុយអ្នកជិតខាងបានប្រាក់១ម៉ឺនរៀលជិះម៉ូតូម៉ាកហុងដាឌ្រីមC-125 ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខបន្ទាយមានជ័យ1Q-64 31ជិះសំដៅទៅកន្លែងលក់ថ្នាំ លុះជិះមកដល់កន្លែងកើតហេតុស្រាប់មាន រថយន្តដឹកដីកែច្នៃ១គ្រឿងស្លាក់លេខ ភ្នំពេញ 3D-9883 បានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិចច្រាស់ទិសគ្នា បើកមកដល់ចំណុចកើតហេតុដែរស្របពេលនោះមានគោឆ្លងកាត់ផ្លូវបណ្ដាលប៉ះដៃចង្កូតម៉ូតូជាមួយនឹងសត្វគោ ក៏ដួលម៉ូតូចូលក្រោមរថយន្តកិនស្ត្រីរងស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង។
ជុំវិញករណីគ្រោះថ្នាក់ខាងលើនេះក្រោយពីកើតហេតុ ហើយសមត្ថកិច្ចនគរបាលចរាចរណ៍ចុះដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង និងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកស្វាយចេក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះដោយសង្វេគយ៉ាងខ្លាំង៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ