ព័ត៌មានជាតិ
គ្រាប់មីនមិនទាន់ផ្ទុះ ៨៩គ្រាប់ សល់ពីសង្គ្រាមត្រូវបានរកឃើញ នៅភូមិអណ្តូងថ្មមាស
គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកទាំងពីសម័យសង្គ្រាម ៨៩គ្រាប់ ត្រូវបានអង្គភាពកម្ចាត់មីន (CMAX) បានរុករកឃើញហើយដោះបាននៅចំណុចដីព្រៃមួយកន្លែង ក្នុងភូមិអណ្តូងថ្មមាស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៤។

គ្រាប់មីនទាំង ៨៩គ្រាប់នេះ នៅចំណុចដីមួយកន្លែងមានទំហំ៧ហិកតា ម្ចាស់មាន ឈ្មោះ កុក អាន ស្ថិតក្នុងភូមិ អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក កុក អាន បានប្រាប់ឲ្យដឹងថានៅថ្ងៃទី ២១នោះ មន្ត្រីអង្គភាពកំចាត់ម៉ីន(CMAX)១ក្រុមមានគ្នាច្រើននាក់ បានទៅដោះមីននៅចំណុចដីមួយកន្លែងរបស់គាត់ពេញ១ថ្ងៃ អង្គភាពកំចាត់ម៉ីន(CMAX)បានរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកតាំងពីជនាន់សង្គ្រាម ចំនួន៤ប្រភេទសរុប៨៩គ្រាប់។


អង្គភាពកំចាត់មីន (CMAX) បានឲ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះមាន ១. គ្រាប់បែកដៃ M67 ចំនួន ៨០គ្រាប់ ផលិតនៅ USA ២. គ្រាប់ត្បាល់ ៨២ ម៉ម៉ ចំនួន ២គ្រាប់ ផលិតនៅប្រទេសចិន ៣. ក្បាលផ្ទុះចំនួន ០៦គ្រាប់ ផលិតនៅប្រទេសចិន និង ៤. មីន POMZ ចំនួន ១គ្រាប់ ផលិតនៅប្រទេសសូវៀត បញ្ជាក់គ្រាប់យុទ្ធភ័ណ្ឌទាំងនោះគុណភាពខូចទាំងស្រុង។
ក្រោយពីរកឃើញហើយត្រូវបានមន្ត្រីអង្គភាពកំចាត់មីន (CMAX) យកទៅកម្ចេចចោល នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ អស់ហើយផងដែរ ដើម្បីបញ្ជាសនូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ពេលយកទៅដំ ឬ ដុតលេងពេលមិនទាន់កម្ចេចចោល៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


