Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​​ឆាប​ឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ចុង​ភៅ ​នៅ​ស្រុក​មេមត់​

បានផុស

នៅ

អគ្គិភ័យ​បាន​ឆាប​ឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​ចុង​ភៅ ​យីហោ ​អាំង​ឡាក់ ​ហៅ​ទី​ ដែល​ស្ថិត​នៅ​ភូមិ​ត្បូង​វត្ត​ ផ្សារ​មេមត់ ​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ​វេលា​ម៉ោង​១ ​និង​០៥នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា​ ឆ្នាំ​២០២៤នេះ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ប្រជាពលរដ្ឋ ។ ករណី ភ្លើង​ឆេះ​នេះ​មិន​បាន​រាល​ដល់​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីរាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​បាន​ឃើញ​អណ្តាត​ភ្លើង​ឆាប​ឆេះ​ខាង​ក្នុង​ឃ្លាំង​ឮ​សូរ​ផ្ទុះ​ធុង​ហ្គាស ​ហើយ​ផ្សែង​ហុយ​ខ្មួល​តែ​ម្តង ​ខណៈ​ដែល​ឃ្លាំង​បិទ​ទ្វារ​ពុំមានកម្មករ និង​ម្ចាស់​នៅ​ទី​នោះ​ទេ​ ។

សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​រថយន្ដ​បាញ់​ទឹ​កចំនួន​៤គ្រឿង ​រួម​មាន​.​មក​ពី​អធិការស្នួល១​គ្រឿង​ អធិការ​មេមត់​១​គ្រឿង អធិការពញ្ញាក្រែក១គ្រឿង និង​ស្នងការ​ខេត្តត្បូងឃ្មុំ១គ្រឿង ដើម្បី​ជួយ​ពន្លត់​ការ​​ឆាប់​ឆេះ​ឃ្លាំង​នោះដោយប្រើទឹកអស់ចំនួន១១សាទែន ។ រីឯ​ករណី​ឆេះ​បណ្ដាល​មក​ពី​​ឆ្លង​ចរន្ត​ខ្សែ​ភ្លើង​ចំពោះ​ទំហំការ​ខូចខាតមិនទាន់បានដឹងនៅឡើយទេ ហើយ​ក៏​មិន​មាន​ប៉ះពាល់​ដល់ជីវិតមនុស្សដែរ ។

សូម​បញ្ចក់​ថា​ ឃ្លាំង​ឆេះ​នោះ​ធ្វើ​ពី​បេតុង​ប្រក់​ស័ង្កសី​មាន​ទំហំ​១០​ម៉ែត្រ​គុណ២០​ម៉ែត្រ ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម