សន្តិសុខសង្គម
ខ្យល់កន្ត្រាក់បោកបក់បំផ្លាញផ្ទះពលរដ្ឋ២៤ខ្នង នៅស្រុកបវេល
ភូមិចំនួន២ នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានខ្យល់កន្ត្រាក់បោកបក់បង្កឲ្យមានការខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន២៤ខ្នង ដែលលំនៅឋានខ្លះត្រូវបានខ្ទេចខ្ទីទាំងស្រុង។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះធម្មជាតិនេះបានកើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៦និង១០នាទីល្ងាច មានភ្លៀងមួយមេយ៉ាងធំលាយឡំនឹងខ្យល់កន្ត្រាក់បានកើតឡើងនៅចំនុច ភូមិព្រៃធំ និងភូមិត្រពាំងក្បាលស្វា ក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
នៅក្នុងហេតុការណ៍នោះដែរ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋបណ្ដាលឱ្យរបើក និងដួលផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន២៤ខ្នង និងខូចខាតសម្ភារ:មួយចំនួន ក្នុងនោះភូមិព្រៃធំចំនួន ៩ខ្នងផ្ទះ និងភូមិត្រពាំងក្បាលស្វាចំនួន១៥ខ្មងផ្ទះ ប៉ុន្តែនៅក្នុងករណីនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


