ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឬស្សីកែវ គ្រោងបំពាក់ភ្លើងបំភ្លឺផ្លូវស្របតាមប្រឡាយព្រែកបាក់ទូក ដេីម្បីសុវត្ថិភាព និងជាកន្លែងហាត់ប្រាណរបស់ពលរដ្ឋ
ដោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ និងការពិនិត្យជាក់ស្តែង រដ្ឋបាលខណ្ឌឬស្សីកែវសម្រេចថានឹងគ្រោងបំពាក់អំពូលភ្លេីងបំភ្លឺនៅតាមផ្លូវបេតុងស្របជាមួយប្រឡាយព្រែកបាក់ទូក ដេីម្បីសុវត្ថិភាព និងជាកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការសម្រេចដាក់អំពូលភ្លើងបំភ្លឺផ្លូវនេះ ធ្វើឡើងនៅពេលលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យប្រឡាយព្រែកបាក់ទូក ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កាលពីថ្ងៃទី៤ ខែាំមិថុនា ឆ្នាំ២០២៥។

លោក ជិន ប៊ុនធឿន បានឱ្យដឹងថា ការសម្រេចដាក់អំពូលភ្លើងបំភ្លឺផ្លូវនៅស្របមាត់ប្រឡាយនេះ គឺបន្ទាប់ពីទទួលបានសំណូមពរច្រើនពីប្រជាពលរដ្ឋច្រើន ទើបរដ្ឋបាលខណ្ឌសម្រេចថានឹងបំពាក់អំពូលភ្លេីងបំភ្លឺនៅតាមផ្លូវបេតុងស្របជាមួយព្រែកបាក់ទូកនេះ ដេីម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងទុកជាកន្លែងហាត់ប្រាណផងដែរ។

ក្នុងដំណើរចុះពិនិត្យប្រឡាយនេះ លោក ជិន ប៊ុនធឿន ក្នុងនាមអាជ្ញាធរខណ្ឌក៏បានត្រៀមដាក់គ្រឿងចក្របន្ថែមដើម្បីស្តារប្រព័ន្ធព្រែកនេះអោយបានធំទូលាយ ជ្រៅ ដែលមានមុខងារនាំទឹកដែលបូមទម្លាក់ពីខណ្ឌចំនួន៥ ផ្សេងទៀត តាមរយៈស្ថានីយទួលគោកបញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀង ហូរទម្លាក់ចុះទៅព្រែកអូរវែង ហូរបន្តតាមស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ចូលទៅទន្លេសាប និងមួយផ្នែកទៀតហូរទៅស្ថានីយបូមទឹកកប់ស្រូវ។

ក្នុងនាមជាអជ្ញាធរមូលដ្ឋាន លោកក៏សំណូមពរដល់ប្រជាពលរដ្ឋរួមគ្នាចូលរួមថែរក្សាបរិស្ថាន អនាម័យ កុំបោះសំរាម កាកសំណល់គ្រប់ប្រភេទចូលទៅក្នុងប្រឡាយព្រែក ដើម្បីកុំឱ្យកកស្ទះចរន្ដទឹក និងដើម្បីសោភ័ណ្ឌភាព អនាម័យ ក្នុងមូលដ្ឋានរស់នៅប្រចាំថ្ងៃ៕
អត្ថបទ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


