សន្តិសុខសង្គម
ស្នងការរាជធានីបញ្ជូនមន្ត្រីយោធាម្នាក់ទៅតុលាការ ពាក់ព័ន្ធបណ្ដឹងរបស់នារីម្នាក់ពីបទរំលោភសេពសន្ថវៈ
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤សីហា ឆ្នាំ២០២៤ បានបញ្ជូនមន្ត្រីយោធាម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ តាមពាក្យបណ្ដឹងរបស់នារីម្នាក់ដែលប្ដឹងពីបទចាប់រំលោភសេពសន្ថវៈ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី៤សីហា ម្សិលមិញនេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ករណីនេះកម្លាំងជំនាញបានអនុវត្តតាមបណ្ដឹងរបស់ជនរងគ្រោះ ដែលប្ដឹងចោទលើជនសង្ស័យ ខណៈជនសង្ស័យឆ្លើយថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់នារីរងគ្រោះនោះទេ គឺជារឿងត្រូវរ៉ូវគ្នា។ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ករណីនេះជនស្ស័យបានចូលមកសារភាពនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ក្រោយកើតហេតុភ្លាមៗ ហើយក៏ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល និងកសាងសំណុំរឿងបញ្ជូនតែម្ដង។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ប្ដឹងចោទលើជនសង្ស័យឈ្មោះ កែវ សកល ហៅ ទី ភេទប្រុស មុខរបរ យោធា ឋាន្តរសក្តិ វរសេនីយ៍ឯក ពីបទចាប់រំលោភសេពសន្ថវៈ នៅចំណុចផ្លូវ បេតុង ocic ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២សីហា និងបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីអនុវត្តបន្ត៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


