សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនបុរស ២ នាក់ ដើរយកលុយពីពលរដ្ឋលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី
នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបុរស ២ នាក់ ដើរទារលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី បំពានសារាចរណែនាំរបស់រាជរដ្ឋាភិបាល និង សេចក្ដីណែនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញកន្លងមក ដើម្បីកាត់បន្ថយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ។

បុរសដែលត្រូវនគរបាលឃាត់ខ្លួននោះ ទី១.ឈ្មោះ ថៃ ឈឿន អាយុ ៤០ ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ និង ទី២.ឈ្មោះ ចាន់ ម៉េន អាយុ ៤៥ ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អាជ្ញាធរបានឲ្យដឹងថា បុរសទាំង ២ នាក់ នេះ បានធ្វើសកម្មភាពដើរប្រមូលទារលុយពីប្រជាពលរដ្ឋដែលរកស៊ីលក់ដូរ បន្លែ និងរបស់របរតាមកញ្ច្រែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិចិនតុង ភូមិតាងួន ១ សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ ដោយក្នុងមួយកន្លែងៗ ចាប់ពី ៥ ពាន់ ទៅ ១ ម៉ឺនរៀល។ បញ្ហានេះបានបំពានសារាចរណែនាំ «លេខ ១១ សរ» របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំ ២០១៦ ស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី។

ក្រោយពេលចាប់ខ្លួន បុរសទាំង ២ នាក់ នេះ បានសារភាពថា ពួកខ្លួនពិតជាបានដើរប្រមូលលុយពីអ្នកលក់ដូរមែន ដោយកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ ឈ្មោះ កែវ វ៉ា ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរជាមន្ត្រីរាជការ បានឲ្យពួកខ្លួនយាមការដ្ឋានសំណង់។ បន្ទាប់មក ឈ្មោះ កែវ វ៉ា នោះ បានប្រើឲ្យពួកខ្លួនទារភាស៊ីពីអ្នកលក់នៅក្បាលដីរបស់ ឈ្មោះ កែវ វ៉ា មួយកន្លែង ៥ ពាន់ ទៅ ១ ម៉ឺនរៀល។ លុះពេលទារលុយបាន ពួកខ្លួនយកលុយនោះទៅប្រគល់ឲ្យឈ្មោះ កែវ វ៉ា ជាអ្នកចាត់ចែង ហើយរហូតដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ ស្រាប់តែសមត្ថកិច្ចចុះឃាត់ខ្លួនតែម្ដង។
អាជ្ញាធរសង្កត់ធ្ងន់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំមួយផងដែរ ស្ដីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ។ ក្នុងនោះ ដោយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចមកហើយ ប៉ុន្តែបុរសទាំង ២ នាក់ នេះ នៅតែបំពាន ឆ្លៀតឱកាស ទើបកម្លាំងអាជ្ញាធរ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕
អត្ថបទ ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


