សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពេាធិ៍សែនជ័យចុះពន្យល់ណែនាំពលរដ្ឋក្នុងមូលដ្ឋានកុំឲ្យជឿពាក្យញុះញង់
លោក ប៉ាង លីដា អភិបាលរងខណ្ឌពេាធិសែនជ័យ បានចុះពន្យល់ណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកុំឲ្យជឿពាក្យញុះញង់ពីក្រុមជ្រុលនិយមមួយចំនួនបានធើ្វការលាបពណ៌រដ្ឋាភិបាល និងកំណត់ថ្ងៃធើ្វបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានចុះតាមភូមិ សង្កាត់ ក្នុងមូលដ្ឋានខណ្ឌពន្យល់ដល់ប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌពេាធិ៍សែនជ័យ អំពីការធើ្វបាតុកម្មដោយខុសច្បាប់នឹងមានទោសដោយសារតែការចាញ់កលល្បិចរបស់ក្រុមជ្រុលនិយមមួយចំនួន។
លោកបានបន្តទៀតថា លោកស្នើសុំប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់កុំចាញ់កលញុះញង់ពីក្រុមជ្រុលនិយម ហើយប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដោយមានការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខិតខំកសាង អភិវឌ្ឍន៍ ការពារសនិ្តភាព ជូនប្រជាពលរដ្ឋ។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ វៀតណាម ហៅកាត់ថា CLV- DTA គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៩ ក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្តទាំងបួនមាន មណ្ឌលគីរី – រតនគីរី -ក្រចេះ-ស្ទឹងត្រែង ជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយតំបន់នោះទៅជាព្រំដែន មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

លោក ប៉ាង លីដា សង្ឃឹម និងជឿជាក់លើរដ្ឋាភិបាល បន្តរស់នៅដោយសុខសន្តិភាព ហើយកុំចូលរួមចលនាខុសច្បាប់ ដែលបង្កើតឡើងដោយក្រុមជ្រុលនិយមមួយចំនួនដែលធើ្វបាតុកម្មដោយខុសច្បាប់៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


