សន្តិសុខសង្គម
គម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងក្នុងភូមិសាស្រ្តខេត្តកណ្តាលសម្រេចបាន ៦៥%
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងដោយចាក់បេតុងពីលើ ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រធាននាយកដ្ឋានវិស្វកម្មបានឱ្យដឹងថា ការងារគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងដោយចាក់បេតុងពីលើ រួមមាន ទី១ ស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងចាស់ ប្រវែង ២ ៤០៣ម៉ែត្រ (ពង្រីកខ្នងប្រឡាយពី ៧ម៉ែត្រ-១០ម៉ែត្រ) សម្រេចបាន ៩០% និងទី២ សាងសង់សំណង់បេតុងពីលើខ្នងភ្លឺប្រឡាយសន្លុង ប្រវែង ២ ៤០៣ម៉ែត្រ សម្រេចបាន ៦០%។ ជារួម គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងសម្រេចបានប្រមាណ ៦៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុននេះ។

លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ គម្រោងនេះនឹងអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១០០ហិកតា រដូវប្រាំងចំនួន ៥៥០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ដោយមានប្រជាពលរដ្ឋទទួលផលប្រមាណ ២៥២០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕
ដោយ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


