សន្តិសុខសង្គម
ចៅក្រមសម្រេចចេញដីកាឃុំខ្លួនជនជាតិវៀតណាមម្នាក់ពីបទ ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ពីបទ ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក) តាមមាត្រា៤៨៩ នៃក្រមព្រហ្មទណ្ឌ។

តាមដីកាបង្គាប់ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធាណៈ ត្រូវនាំខ្លួនជនជាប់ចោទឈ្មោះ Do Hoang Viet ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ទៅប្រធានមណ្ឌល់អប់រំកែប្រែទី១(ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
សូមជម្រាបថា ជនសង្ស័យជនជាតិវៀតណាមឈ្មោះ Do Hoang Viet ជាម្ចាស់ក្រុមហ៊ុន CamShip Express ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបានកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅផ្ទះលេខ១១ ផ្លូវ៣១BTសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យរូបនេះបានបង្ហោះផ្សព្វផ្សាយលក់អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ D-Store។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចជំនាញបានរកឃើញ និងដកហូតសម្ភារៈជាគ្រឿងបង្គុំអាវុធកែច្នៃ មួយចំនួនរួមមាន កាំភ្លើង អាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក ខ្សែកៅស៊ូ ឧបករណ៍គ្រឿងបង្គុំ និងគ្រាប់លោហៈដែកមួយចំនួនធំ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


