សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយមន្ទីរសាធារណការរាជធានី ចុះស្តារប្រព័ន្ធលូក្នុងភូមិអូឌឹម
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានសហការជាមួយក្រុមការងាររថយន្តបូមលូរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះបូម និងស្តារកាកសំណល់ចេញពីប្រព័ន្ធលូ ដើម្បីបញ្ចៀសការកកស្ទះចរន្ដទឹក។ ការចុះបូម និងស្ដារប្រព័ន្ធលូនេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ពីផលប៉ះបាល់នៃការកកស្ទះចរន្ដទឹកហូរ។

លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល ក៏បានថ្លែងអំណរគុណដល់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូនរាជធានីភ្នំពេញ រួមទាំងក្រុមការងារ ដែលបានផ្តល់រថយន្តសម្រាប់បូមលូដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលា។
លោកចៅសង្កាត់ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាវិចខ្ចប់ និងទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវដើម្បីរង់ចាំក្រុមហ៊ុនមកប្រមូល ជៀសវាងបោះចោលអាចហេីររឺធ្លាក់ចូលប្រព័ន្ធលូ បង្កឱ្យស្ទះនូវចរន្តទឹក៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


