Connect with us

សន្តិសុខសង្គម

ចិញ្ចើមមហាវិថីព្រះសីហនុ សម្រេចគម្រោងផ្លាស់ប្តូរការ៉ូឡាថ្មីបានជាង៥០០ម៉ែត្រ

បានផុស

នៅ

សោភណ្ឌភាពដងផ្លូវបណ្តោយមហាវិថីព្រះសីហនុ នឹងមានសភាពស្រស់ស្អាតប្រសើរជាមុន ក្រោយអាជ្ញាធរយកចិត្តទុកដាក់លើការផ្លាស់ប្តូរការ៉ូឡាថ្មីឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា បណ្ដោយមហាវិថីព្រះសីហនុ ចាប់ពីចំណុចស្តុប ៤២ជាន់ ទៅដល់ស្តុបអាងទឹក មានប្រវែង១៨០០ម៉ែត្រ ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មន្ត្រីជំនាញកំពុងធ្វើការជួលជុលផ្លាស់ប្តូរការ៉ូឡាថ្មី ដើម្បីបន្ថែមសោភណ្ឌភាពតាមដងផ្លូវ។

លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានប្រាប់អោយដឹងថា ដោយឃើញការ៉ូឡាចាស់នៅតាមបណ្តោយ​មហាវិថីព្រះសីហនុ ចំណុចស្តុប ៤២ជាន់ រហូតទៅដល់ស្តុបអាងទឹក មានការខូចខាតស្ទើរទាំងស្រុងទៅហើយ រួមជាមួយនឹងពលរដ្ឋមួយចំនួនមិនបានយល់ដឹងអំពីសោភណ្ឌភាពដងផ្លូវផង ទើបរដ្ឋបាលខណ្ឌបឹងកេងកង អោយមន្រ្តីជំនាញពាក់ព័ន្ធលើរឿងនេះ ចុះមកត្រួតពិនិត្យជួសជុលឡើងវិញ និងអប់រំណែនាំអោយពលរដ្ឋយល់ដឹងអំពីសម្រស់តាមដងផ្លូវ ដើម្បីអោយមានភាពល្អប្រសើរជាងមុនផងដែរ។

លោកអភិបាលបន្តថា ចំពោះការផ្លាស់ប្តូរនេះ គឺមានប្រវែង១៨០០ម៉ែត្រ ដែលគិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ សម្រេចជាង៥០០ម៉ែត្រ ស្មើនឹង ២៥ភាគរយ នៃគម្រោងផ្លាស់ប្តូរការ៉ូឡាថ្មីនេះ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកង សំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប និងជួយយោគយល់ចំពោះការដ្ឋាននៃគម្រោងបានអនុវត្តន៍នាពេលនេះ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២០ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម