សន្តិសុខសង្គម
ឆេះផ្ទះ៥ខ្នងក្នុងផ្សារ លើទំនប់កំពីងពួយ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៥ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដែលបញ្ហានេះមិនទាន់មានតម្រុយណាមួយបញ្ជាក់អំពីមូលហេតុនៃការឆាបឆេះទាំងកណ្ដាលអធ្រាត្រនេះនៅឡើយទេ។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទីយប់ នៅសំណង់ទី២ ក្នុងផ្សារកំពីងពួយ ស្ថិតនៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយករណីអគ្គិភ័យនេះបានកើតឡើងយ៉ាងឆាប់រហ័ស បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង គឺឆេះអស់ទាំងស្រុង។
ផ្ទះរបស់ជនរងគ្រោះគឺ ១.ឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ ទំហំ ៤០x៦ ម៉ែត្រ ថ្មក្រោម ប្រក់សង្ក័សី ទ្រព្យសម្បត្តិ និងលុយសរុបប្រហែល ២ម៉ឺនដុល្លារ។ ២.ឈ្មោះ មាស ញឿន ភេទប្រុសអាយុ៥២ឆ្នាំ ទំហំ ៥០,៥ x ៤០ ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ទ្រព្យសម្បត្តិខូចខាតរួមមាន លុយសុទ្ធ ២៣.០០០ ដុល្លារ និងទ្រព្យសម្បត្តិផ្សេងទៀតសរុបចំនួន ២០.០០០ ដុល្លារ ។ ៣.ឈ្មោះ ផាន់ ចំរើន ភេទស្រី អាយុ៥៣ឆ្នាំ ធ្វើអំពីឈើ ប្រក់សង្ក័សី ទំហំ ៣០ x ១០ ម៉ែត្រ ឆេះប្រាក់សុទ្ធ ចំនួន ២.០០០ ដុល្លារ និងទ្រព្យសម្បត្តិប្រហែល ៣០.០០០ ដុល្លារ។ ៤.ឈ្មោះ ស៊ូ ណា ភេទស្រី អាយុ ៦៦ ឆ្នាំ អស់ផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់សង្កសី ទំហំ ៤០ x ១២ ម៉ែត្រ ទ្រព្យសម្បត្តិអស់ជាង ១០.០០០ ដុល្លារ
និង ៥.ឈ្មោះ អ៊ិន សារ៉េត ប្រុស អាយុ ៥៧ឆ្នាំ ទំហំ ៤០ x ៩,៥០ ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់សង្ក័សី ឆេះលុយសុទ្ធប្រហែល ៥០.០០០ ដុល្លារ ទ្រព្យសម្បត្តិអស់ប្រហែល ៧០.០០០ ដុល្លារ និងរថយន្តលុចស៊ីស330ចំនួន ១គ្រឿង។

ក្នុងប្រតិបត្តិការអន្តរាគមន៍ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ដើម្បីជួយអន្តរាគមន៍ និងទប់ស្កាត់មិនឲ្យរាលដាលទៅផ្ទះដទៃទៀត ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកបាណន់ ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសង្កែ ១ គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកបវេល ១គ្រឿង។ នៅក្នុងករណីនេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៃការឆេះនៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន





-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


