សន្តិសុខសង្គម
ឆ្លងចរន្តម៉ាស៊ីនត្រជាក់ ឆេះបន្ទប់ជាន់ទី ០១ ក្នុងផ្ទះល្វែង ០១ កន្លែង ខូចខាតស្ទើរទាំងស្រុង
ឆាបឆេះបន្ទប់ជាន់ទី ០១ ផ្សែងហុយខ្មួលខ្មាញ់ លាយឡំអណ្ដាតភ្លើង ផ្អើលម្ចាស់ផ្ទះរាយការណ៍ជូន មន្ត្រីជំនាញចុះមកពន្លត់។

អគ្គិភ័យនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៤០ នាទី ព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្ដោយផ្លូវ ១៦៧ សង្កាត់ទួលទំពូងទី ០២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់នៅជាន់ក្រោមកំពុងមើលក្រុមជាងជួសជុលផ្ទះ ខណៈនោះក៏មានផ្សែងហុយខ្មៅចេញពីបន្ទប់ជាន់ទី ០១។ ភ្លាមៗ គាត់រត់ស្ទុះទៅយកបំពង់ពន្លត់ដើម្បីបាញ់ ប៉ុន្តែដោយសារផ្សែងច្រើនមិនអាចពន្លត់បាន គាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមកអន្តរាគមន៍។

ករណីនេះដែរបង្កឲ្យឆាបឆេះបន្ទប់ជាន់ទី ០១ ចំនួន ០១ ស្ទើរទាំងស្រុង រួមនឹងសម្ភារៈ ហើយបានប្រើប្រាស់រថយន្តពន្លត់មកដល់ទីតាំងចំនួន ០៦ គ្រឿង អស់ទាំងស្រុង។ ក្នុងនោះមានរថយន្តពន្លត់របស់ទីក្រុងកោះពេជ្រ ០២ គ្រឿង និងរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ ០៤ គ្រឿង បាញ់រហូតឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចបានសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តចេញពីម៉ាស៊ីនត្រជាក់៕
អត្ថបទ ៖ រដ្ឋា






-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


