សន្តិសុខសង្គម
ម្ចាស់ផ្ទះចូលបន្ទប់ទឹកមួយភ្លែត ចេញមកវិញបាត់កាបូបលុយជាង ៣ ពាន់ដុល្លារ ផ្អើលទាំងយប់
ជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើសកម្មភាពចូលលួចកាបូបលុយពីស្ត្រីម្នាក់ បានសម្រេច ដែលមានលុយជាង ៣ ០០០ ដុល្លារ រួចជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង ៤០ នាទី យប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតក្នុងបុរីជ្រោយបាសាក សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទុកកាបូបលុយលើទូតាំងជារៀងរាល់ថ្ងៃ ប៉ុន្តែជិតដល់ម៉ោងបិទហាង ប្តីរបស់គាត់តែងតែយកទៅទុកក្នុងបន្ទប់។ ខណៈកើតហេតុ ស្របពេលកំពុងរង់ចាំភ្ញៀវ គាត់បានដើរទៅបន្ទប់ទឹកមួយភ្លែតសោះ ស្រាប់តែដើរចេញមកវិញបាត់កាបូបលុយ ដែលនៅក្នុងនោះមានសាច់ប្រាក់ប្រមាណជាង ៣ ០០០ ដុល្លារ ដោយស្វែងរកគ្រប់កន្លែងហើយនៅតែមិនឃើញ រួចក៏ខ្ចីទូរស័ព្ទអ្នកជិតខាងខលសួរប្តី ប៉ុន្តែប្តីរបស់គាត់មិនបានយកទុកនោះឡើយ។ ទើបភ្លាមៗ នោះ បង្កការភ្ញាក់ផ្អើល ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីដាក់ពាក្យបណ្ដឹងផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំង រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាយកមកដាក់ទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


