សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងបាញ់គំនូសបើកផ្លូវលេខ៧ បុរីពិភពថ្មី ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកការងារបរិស្ថាន សណ្តាប់ធ្នាប់សារធារណៈ បានដឹកនាំក្រុមការងារចុះវាស់វែង បាញ់គំនូស វាយរបង ដើម្បីបើកផ្លូវលេខ៧ ចំនួន១ខ្សែ នៅបុរីពិភពថ្មី ត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ មានប្រវែង១៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក ប៉ាង លីដា បានប្រាប់ កម្ពុជាថ្មី តាមរយៈប្រព័ន្ធតេឡេក្រាមថា ដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់អោយលោក ដឹកនាំក្រុមការងារ មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសូរិយោដីខណ្ឌ មេភូមិ និងមន្ត្រីជំនាពាក់ព័ន្ធបានចុះវាស់វែងកំណត់ និងបាញ់គំនូស ដើម្បីវាយរបងបើកផ្លូវ១ខ្សែនេះ ក្នុងគោលបំណងសំខាន់ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ពិភពថ្មីនេះផ្ទាល់ ងាយធ្វើដំណើរ ទៅមក ទៅផ្សារ សាលារៀន ធ្វើការ ប្រកបកិច្ចការរកទទួលទានដោយពុំចាំបាច់វាងទៅផ្លូវឆ្ងាយដូចមុននោះទេ។

លោកបានបន្តថា ផ្លូវខាងលើនេះបើកចេញមកអមជាមួយផ្លូវប្រឡាយទួលពង្រ តភ្ជាប់ទៅផ្លូវបេតុងទួលពង្រ ដែលជាតំបន់ទីប្រជុំជន់ និងតភ្ជាប់ទៅផ្លូវក្រវ៉ាត់ក្រុង និងផ្លូវខ្វែងខ្វាត់ជាច្រើនទៀតផងដែរ។ លោកក៏បានបញ្ជាក់ឱ្យដឹងទៀតថា ការបើកផ្លូវលេខ៧ ខាងលើនេះ មានការឯកភាពពីប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងបុរីពិភពថ្មី៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


