Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនសិស្សសាលា ១៣ នាក់ មកអប់រំ ក្រោយប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង និងជក់បារីអេឡិចត្រូនិក

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ចុះ​ទៅ​ប្រមូល​សិស្ស​សាលា​ប្រុស-ស្រី ១៣ នាក់ ដែល​ជួបជុំគ្នា​លេង​ល្បែង​ស៊ីសង និង​ជក់​បារី​អេឡិចត្រូនិក (YOZZ) ក្នុង​ហាង​កាហ្វេ ១ កន្លែង យីហោ Immortal Cafe យក​មក​អប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ លោក ជា ពិសី អភិបាល​ខណ្ឌ​ទួលគោក បាន​ចាត់​ឲ្យ លោក ទាវ សំអឿន និង​លោក ឈាង វុទ្ធី អភិបាល​រង ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ចុះ​ពិនិត្យ​ទីតាំង​លក់​កាហ្វេ ឈ្មោះ Immortal Cafe ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ 188E1 ផ្លូវ 146z ភូមិ ៥ សង្កាត់​ទឹកល្អក់​ទី ២ ខណ្ឌ​ទួលគោក។ ជាក់ស្ដែង​កម្លាំង​បាន​ពិនិត្យ​ឃើញ​មាន​សិស្សសាលា​ចំនួន ១៣ នាក់ (ស្រី ៥ នាក់​) កំពុង​ជួបជុំ​គ្នា​លេង​ល្បែង​ស៊ីសង និង​ជក់​បារី​អេឡិចត្រូនិក​យ៉ាង​អនាធិបតេយ្យ។

ក្រោយ​ប្រតិបត្តិការ កម្លាំង​អាជ្ញាធរ បាន​នាំ​យក​សិស្ស​ទាំង ១៣ នាក់ នោះ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន (​លទ្ធផល​ពុំ​មាន​ទាំង ១៣ នាក់​) រួច​ធ្វើ​កំណត់​ហេតុ​អប់រំ និង​អញ្ជើញ​ឲ្យ​ឪពុកម្ដាយ​មក​ធានា​យក​ទៅ​ផ្ទះ​វិញ។

តាម​ការ​បញ្ជាក់​ពី លោក ឈាង វុទ្ធី អភិបាល​រង​ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា ដោយឡែក​ម្ចាស់​ហាង​កាហ្វេ ឈ្មោះ ខុន ពុទ្ធារិទ្ធ បាន​នាំ​មក​សាលា​សង្កាត់ ដើម្បី​ធ្វើ​កំណត់ហេតុ ណែនាំ និង​បិទ​អាជីវកម្ម​ទាំងស្រុង​តែម្ដង៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៤ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៦ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៦ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម