សន្តិសុខសង្គម
ស្ត្រីចំណាស់ម្នាក់រងរួបសន្លប់ស្ដូកស្ដឹង ក្រោយពីត្រូវក្រុមជនសង្ស័យឆក់ខ្សែ ក ដួលបោកក្បាល
ស្ត្រីចំណាស់ម្នាក់បានដួលបោកក្បាលរបួសសន្លប់ស្តូកស្តឹង ខណៈកំពុងជិះកង់អាគុយមួយគ្រឿងមកពីផ្សារទិញម្ហូប ហើយត្រូវក្រុមជនសង្ស័យពីរនាក់ឆក់ខ្សែ ក ទាញដាច់មួយកំណាត់រួចគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុវមុខរោងចក្រ លើផ្លូវបេតុង ចូលភូមិព្រៃល្វា ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការឱ្យដឹងពីកូនស្ត្រីរងគ្រោះបាននិយាយថា ម្តាយរបស់គាត់មានឈ្មោះ ស៊ឹម ភួន អាយុ៦០ឆ្នាំ មុនពេលកើតហេតុ ម្តាយគាត់បានចេញពីផ្ទះនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ដោយជិះកង់អាគុយមួយគ្រឿងពណ៌ក្រហម មករកទិញម្ហូបនៅភូមិជ្រៃកោងបាត់មួយសន្ទុះធំ ទើបមានគេទៅប្រាប់ថា ម្តាយជួបគ្រោះថ្នាក់ត្រូវជនសង្ស័យឆក់ខ្សែកបែបនេះតែម្តង ហើយខ្សែកមានទម្ងន់ប្រហែល៣ជី មាស។
បើតាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា គេបានឃើញស្ត្រីរងគ្រោះ ជិះកង់អាគុយពណ៌ក្រហមតែម្នាក់ឯង ចេញពីទិញម្ហូបនៅផ្សារមួយក្បែរទីតាំងកើតហេតុ ខណៈជិះមកដល់មុខរោងចក្រដែលជាចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X មិនចាំពណ៍ មិនចាំស្លាកលេខ ជិះមកក្បែរស្ត្រីរងគ្រោះ រួចលូកដៃឆក់យកខ្សែក បណ្តាលឱ្យអោយស្រ្តីរងគ្រោះដួលបោកក្បាល សន្លប់ស្តូកស្តឹង និងបានឃើញខ្សែករបស់ស្ត្រីរងគ្រោះដាច់បាត់មួយកំណាត់ សង្ស័យចោរឆក់យកទៅបាត់។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់ក្រុម ៧១១ កងពលតូចលេខ៧០ មកដឹកទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសុមៈ។ ចំណែកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងភ្លាមៗ និងធ្វើការកំណត់រកមុខសញ្ញាដើម្បីតាមចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់៕
អត្ថបទ៖ សំណាង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី