សន្តិសុខសង្គម
រដ្ឋបាលរាជធានី ស្ថាបនាប្រព័ន្ធលូប្រអប់ខ្នាតធំ ដើម្បីរំដោះទឹកនៅផ្លូវលេខ ១០៥
អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍ដាក់លូប្រអប់ធំៗស្របផ្លូវលេខ១០៥ ទំហំ ២,៥ម៉ែត្រគុណ២,៥ម៉ែត្រ ចាប់ពីចំណុចផ្លូវលេខ២៨៨ ដល់ផ្លូវ២៤៥ និងទំហំ៣,៥ម៉ែត្រគុណ ៣,៥ម៉ែត្រ ចាប់ពីផ្លូវលេខ៤៨៨ ដល់២៤៥ ដើម្បីរំដោះទឹកជន់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌចំការមន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រោយពីស្តារប្រឡាយលូបឹងត្របែក នឹងផ្លាស់ប្តូរលូប្រអប់ខ្នាតធំរួចរាល់ទៀត ប្រាកដណាស់ឆ្នាំក្រោយនឹងដោះស្រាយបញ្ហាលិចទឹកបានជាក់ជាពុំខាន។
លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ដងផ្លូវជាពិសេសនៅចំណុចឮដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះ សូមមេត្តាយោគយល់នូវការកក់ស្ទះចរាចររំខានដល់ការរកស៉ី និងជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលកំពុងតែអនុវត្តគម្រោង។

លោកស្រី សុខ សុខា និងលោក ទិត្យ សំណាង ជាប្រជាពលរដ្ឋរស់នៅតំបន់បានលើកឡើងដូចគ្នាថា ជារៀងរាល់ឆ្នាំប្រឡាយលូបឹងត្របែកនេះ អោយតែមានភ្លៀងធ្លាក់ខ្លាំង គឺតែងមានការជន់លិច ដែលមិនអាចបើកបរ ឬធ្វើអាជីវកម្មបានឡើយ។ ពួកគាត់មានអារម្មណ៍សប្បាយចិត្ត នៅពេលឃើញអាជ្ញាធររាជធានីភ្នំពេញ ធើ្វការអភិវឌ្ឍន៍គម្រោងដាក់ប្រព័ន្ធលូធំៗដើម្បីរំដោះទឹកជនលិចនៅរដូវភ្លៀង ហើយក៏សង្ឃឹមថា នៅពេលគម្រោងដាក់ប្រព័ន្ធលូប្រអប់ធំៗនេះ រួចរាល់ក្នុងរាជធានីភ្នំពេញនឹងលែងមានការជន់លិចតទៅទៀត ជាពិសេសនៅតំបន់ប្រឡាយលូបឹងត្របែកនេះ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញពិនិត្យមើលស្ថានភាព និងជុំរុញការដោះស្រាយផលប៉ះពាល់ ការងារស្តារប្រឡាយ និងដាក់លូប្រអប់ចំនួន២ខ្សែរស្របផ្លូវ លេខ១០៥ ចាប់ពីចំណុចផ្លូវលេខ២៧៨ ដល់ផ្លូវលេខ៤៨៨ និងដាក់លូប្រអប់នៅលើផ្លូវលេខ១០៥ ចាប់ពីចំណុចផ្លូវលេខ២៨៨ ដល់ផ្លូវ២៤៥ ទំហំ ២,៥ម៉ែត្រ x២,៥ម៉ែត្រចំនួនពីរខ្សែរ និងចាប់ពីផ្លូវ២៤៥ ដល់ផ្លូវលេខ៤៨៨ ទំហំ៣,៥ម៉ែត្រx ៣,៥ម៉ែត្រ ចំនួន២ខ្សែរទៀត ស្ថិតនៅខណ្ឌបឹងកេងកង និងខណ្ឌចំការមន រាជធានីភ្នំពេញ៕
អត្ថបទ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


