Connect with us

សន្តិសុខសង្គម

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

បានផុស

នៅ

ជនដៃដល់ដែលវាយសម្លាប់ស្ត្រីអ្នកលក់ភេសជ្ជៈ កាហ្វេ និងទឹកសុទ្ធ តាមរទេះម៉ូតូនៅចំណុចស្តុប២០០៤ បានទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ បន្ទាប់ពីសម្លាប់ស្ត្រីរងគ្រោះរួច។ ជនដៃដល់បានបន្សល់ទុករូបថតរៀបអាពាហ៍ពិពាហ៍ ទូរស័ព្ទ និងបណ្ដាំចុងក្រោយ។ នេះបើតាមការអះអាងរបស់នគរបាលខណ្ឌសែនសុខបន្ទាប់ពីមានការស្រាវជ្រាវ និងមើលតាមកាមេរ៉ាសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា បុរសដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ គឺជាជនដៃដល់ដែលវាយសម្លាប់ស្ត្រីជាអ្នកលក់ភេសជ្ជៈនៅចំណុចស្តុប ២០០៤ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

នគរបាលបន្ថែមថា ជនដៃដល់បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៍ក្រហម មួយគ្រឿងបានធ្វើសកម្មភាពវាយសម្លាប់ទៅលើស្ត្រីរងគ្រោះ រួចក៏ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បន្សល់ទុកម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ និងរូបថត៣សន្លឹក និងមានសំណេរព្រមទាំងទូរស័ព្ទ១គ្រឿង។ ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់ឈ្មោះ នាង ចិន្តា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៥និង៥៣នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ត្រីរងគ្រោះជាអ្នកលក់ភេសជ្ជៈ និងទឹកសុទ្ធម្នាក់ត្រូវបានឃាត ក មិនស្គាល់មុខវាយសម្លាប់ រួចជិះម៉ូតូគេចខ្លួនបាត់ ខណៈពេលដែលនាងជិះម៉ូតូរ៉ឺម៉ក​មកឈប់រៀបចំលក់ដូរអោយកម្មករនៅមុខការដ្ឋានសំណង់ចំណុចកើតហេតុ។

ក្រោយធ្វើសកម្មភាពវាយសម្លាប់ស្ត្រីរងគ្រោះរួច ជនដៃដល់បានគេចខ្លួនទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជោយចង្វារនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វារ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបន្សល់ទុកម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១BK-៤៦០១ រូបថតរៀបអាពាហ៍ពិពាហ៍ ទូរស័ព្ទ និងបណ្ដាំចុងក្រោយ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៣ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៥២ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម