សន្តិសុខសង្គម
ស្នងការរាជធានីបង្ហាញមុខក្រុមក្មេងទំនើង និងក្រុមលួច ប្លន់ សរុប៣១នាក់
កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន៣១នាក់ ពាក់ព័ន្ធករណីលួចឆក់ ប្លន់ និងក្រុមក្មេងទំនើង ដែលកម្លាំងជំនាញ និងតាមបណ្តាខណ្ឌចំនួន៧ បង្ក្រាបឃាត់ខ្លួនបាននាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដឹកនាំការងារនគរបាលព្រហ្មទណ្ឌបានអោយដឹងថា ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣១នាក់នេះ ធ្វើឡើងដោយមានការសហការពីកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលអធិការដ្ឋានចំនួន៧ បានស្រាវជ្រាវបង្ក្រាបជាក់ស្តែងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លើ១៣ករណី។

លោកស្នងការរងបន្ថែមថា ការបង្ក្រាបនេះ បណ្ដាលខណ្ឌចំនួន៧ បង្ក្រាបបាន១២ករណី ឃាត់មនុស្សចំនួន២១នាក់ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបាន១ករណី ឃាត់មនុស្សចំនួន១០នាក់។

លោកបញ្ជាក់ថា ក្នុងចំណោម១៣ករណីនោះ មានករណីលួចចំនួន៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ករណីកាប់ប្លន់ចំនួន២ករណី ឃាត់ជនសង្ស័យបាន២នាក់ ករណីហិង្សាវាយប្លន់ចំនួន៥ករណី ឃាត់ខ្លួនបានជនសង្ស័យ១៩ នាក់ នៅក្នុងនោះមានក្រុមក្មេងទំនើងចំនួន៣ក្រុម ដែលមាន២ក្រុមមិនមានបក្ខពួកនោះទេ និង១ក្រុមមានបក្ខពួកគឺក្រុមក្មេងទំនើង (TEAM៩៨លូ៥) ដែលជាក្រុមទើបតែបង្កើតថ្មី បានធ្វើសកម្មភាពប្រើហិង្សា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៥ នៅតាមផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ក្រុមនេះបានធ្វើសកម្មភាពយ៉ាងសកម្មហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន១០នាក់ ព្រមទាំងដកហូតបានដាវ កាំបិត និងម៉ូតូមួយចំនួនផងដែរ។ ចំណែកជនសង្ស័យមួយចំនួនទៀតដែលនៅសេសសល់កម្លាំងសមត្ថកិច្ចជំនាញនឹងបន្តសហការជាមួយនៅតាមបណ្ដាខណ្ឌនានា តាមសាលារៀន ផ្ទះសំណាក់ ផ្ទះជួលដើម្បីបន្តស្រាវជ្រាវបង្ក្រាបមិនឲ្យគេចខ្លួនបានឡើយ។
អត្ថបទ៖ សំណាង


-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់