សន្តិសុខសង្គម
នគរបាលរាជធានីភ្នំពេញនឹងចុះពិនិត្យរកដាវ កាំបិត នៅតាមសាលារៀន
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវរសេនីយ៍ឯក សំ វិច្ឆិកា ថាសមត្ថកិច្ចនឹងចាប់ផ្ដើមចុះពិនិត្យនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ ហើយបើសិនជារកឃើញថាសិស្សណាមានកាំបិត ដាវ ឬសម្ភាៈដែលបង្កគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ឬរបួសស្នាម គឺនឹងចាប់មានវិធានការតាមផ្លូវច្បាប់។

ថ្លែងប្រាប់អ្នកសារព័ត៌មាននឹងត្រូវបានក្រសួងព័ត៌មានចុះផ្សាយនៅថ្ងៃទី៩ ខែមករានេះ លោក សំ វិច្ឆិកា បានស្នើទៅកាន់អាណាព្យាបាលសិស្សឱ្យចូលរួមតាមដាន និងត្រួតពិនិត្យកូនៗរបស់ខ្លួន ជៀសវាងធ្វើឱ្យកូនទទួលនូវវិធានការផ្លូវច្បាប់។
លោកថា កន្លងមកសមត្ថកិច្ចជំនាញតែងតែធ្វើការបង្ក្រាប បានជាបន្ដបន្ទាប់ និងចុះត្រួតពិនិត្យនៅតាមសាលារៀន ហើយជាលទ្ធផលមិនទាន់ឃើញមានសិស្សានុសិស្ស ដាក់អាវុធតាមខ្លួននោះទេ។ ទោះជាយ៉ាងណាពេលនេះនឹងបន្តចុះពិនិត្យជាបន្តទៀត។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ដើមឆ្នាំ២០២៥នេះ ពោលគិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃ ទី០៧ ខែមករា សមត្ថកិច្ចបន្តបង្ក្រាបបទល្មើសអសន្តិសុខ១៣ករណី ឃាត់មនុស្ស៣១នាក់ ក្នុងនោះមានករណីក្មេងទំនើងបង្កហិង្សា០៥ករណី ដែលភាគច្រើនសុទ្ធសឹងជាមុខសញ្ញាក្មេងទំនើង មកពីតាមបណ្តាខេត្ត ជាប់ភូមិសាស្ត្ររាជធានីភ្នំពេញដូចជា ខេត្តកណ្តាល ខេត្តតាកែវ កំពង់ស្ពឺជាដើម។

វិធានការក្ដៅរបស់អាជ្ញាធរនេះគឺបន្ទាប់ពីមានបញ្ជាកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ពីនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យបង្កើនសកម្មភាពបង្ក្រាបឱ្យអស់ក្មេងទំនើងបញ្ជូនទៅតុលាការ ក្នុងនោះក៏ឱ្យពិនិត្យផងដែរក្មេងទំនើងណាដែលដាក់ដាវ កាំបិត តាមម៉ូតូ និងថតលើបណ្ដាញសង្គមគំរាមអ្នកដទៃ។
សម្ដេចថា ការអនុវត្តច្បាប់តឹងរឹងលើក្រុមក្មេងទំនើងគឺជាការជួយដល់ពួកគេ ជួយដល់ឪពុកម្ដាយរបស់ពួកគេ និងជួយដល់ពលរដ្ឋផ្សេងទៀត។ វាមិនមែនជារឿងដែលត្រេកអរនោះទេដែលចាប់ក្មេងទាំងនោះទៅឃុំនៅមណ្ឌលអប់រំកែប្រែនោះ តែដើម្បីការពារសណ្ដាប់ធ្នាប់សង្គម និងមនុស្សរាប់ម៉ឺននាក់ទៀតដែលអាចទទួលផលប៉ះពាល់ពីក្មេងទាំងនេះបើនៅតែបណ្ដោយដោយគ្មានការអនុវត្តច្បាប់តឹងរឹង៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


