សន្តិសុខសង្គម
នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ គ្រោងបំពាក់លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីអន្តរាគមន៍ទាន់ពេលវេលា
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោងបំពាក់លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីងាយស្រួលជួយអន្តរាគមន៍ករណីគ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុឲ្យបានលឿង រហាស់ និងតម្លាភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោក នេត វន្ថា បញ្ជាក់ថា ការបង្កើតលេខ Hotline 118 នេះ គឺដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី ខេត្ត ដែលជួបប្រទះនូវករណីគ្រោះអគ្គិភ័យដែលមិនអាចគ្រប់គ្រងបាន ប្រជាពលរដ្ឋអាចទំនាក់ទំនងផ្ទាល់ទៅអង្គភាពពន្លត់អគ្គិភ័យរាជធានី ខេត្ត ដើម្បីចេញអន្តរាគមន៍ទាន់ពេលវេលា។ លោកបន្ថែមថា «ប្រសិនបើមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយប្រជាពលរដ្ឋរវល់តែតេទៅវិទ្យុ ឬស្ថានីយណាមួយក្រៅពីអ្នកជំនាញ យើងឃើញថា ភ្លើងវាអត់ចាំយើងទេ អ៊ីចឹងការជួយអន្តរាគមន៍វាក៏មិនសូវទទួលបានលទ្ធផលល្អដែរ ទើបនាយកដ្ឋានគ្រោងបំពាក់លេខ Hotline នេះនៅតាមបណ្ដារាជធានី ខេត្ត ដើម្បីទទួលបានការហៅចូលលឿន និងរហ័ស»។

ជាមួយគ្នានេះ ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមប្រើប្រាស់សេវា Hotline 118 នេះដើម្បីទទួលបានការអន្តរាគមន៍ទាន់ពេលវេលា។

បើតាមប្រធាននាយកដ្ឋាន បច្ចុប្បន្ននាយកដ្ឋានក៏មានលេខទំនាក់ទំនងផងដែរ បុន្តែប្រើលេខរាយច្រើនទើបធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនពិបាកក្នុងការទំនាក់ទំនង តែក្រោយពីបំពាក់លេខ Hotline118 នេះរួចប្រជាពរដ្ឋអាចចុចតែបីលេខនឹងជូនដំណឹងដល់គោលដៅភ្លាម ហើយក៏មិនមានការកាត់ថ្លៃសេវានោះដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ កុម្ភៈ នេះដែរ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានជូនដំណឹងដល់ស្នងការរងទទួលផែន និងនាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះរាជធានី ខេត្ត ទាំងអស់ អំពីដំណើរការលេខ Hotline118 ឡើងវិញ បន្ទាប់ពីលេខនេះត្រូវបានផ្អាកដំណើរការមួយរយៈនៅពេលកន្លងមក ដោយសារបញ្ហាបច្ចេកទេស៕
អត្ថបទ៖ សុខុម

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


