ព័ត៌មានជាតិ
នគរបាលពន្លត់អគ្គិភ័យ ទទួលបានការហ្វឹកហាត់ប្រើប្រាស់រថយន្តប្រភេទជណ្ដើរ ពីសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន
កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហ្វឹកហាត់រៀនអំពីវិធីប្រើប្រាស់រថយន្តប្រភេទជណ្ដើរ និងប្រើប្រាស់ទឹកទុយោបាញ់ទឹក ពីសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន។

ការហ្វឹកហាត់នេះមានការអញ្ជើញចូលរួមពី លោក KATSUAKI GODA ប្រធានក្រុមការងារសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន ព្រមទាំងក្រុមការងារសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន ដែលតែងតែបង្ហាត់បង្រៀនដល់មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីធានាបាននូវការជួយសង្គ្រោះប្រជាពលរដ្ឋ និងឆ្លើយតបតាមតម្រូវការចាំបាច់ នៃការងារពន្លត់អគ្គិភ័យផងដែរ។

លោក KATSUAKI GODA បានណែនាំដល់មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ជាពិសេសត្រូវធ្វើការស្វែងយល់ និងរៀនសូត្របន្ថែមទៀត ក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ជាមួយនេះ ប្រធានក្រុមការងារសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន ក៏បានអរគុណដល់មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហាត់រៀនសូត្រអំពីការប្រើប្រាស់រថយន្តជណ្តើរ ក៏ដូចជាវិធីជួយសង្គ្រោះមនុស្សដែលជាប់ក្នុងអគារ។

គួរជម្រាបថា តាមការសង្កេត នៅរាជធានីភ្នំពេញ តែងតែមានអគារខ្ពស់ៗ ដែលចាំបាច់ត្រូវធ្វើការហ្វឹកហាត់ឲ្យបានត្រឹមត្រូវនៅពេលមានអគ្គិភ័យកើតឡើង ហើយត្រូវការអន្តរាគមន៍ភ្លាមៗ៕
អត្ថបទ ៖ សុភា









-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


