សន្តិសុខសង្គម
ទីប្រឹក្សាអាជ្ញាធរជាតិគ្រឿងញៀន បង្ហាញយុទ្ធសាស្ត្រ៦ចំណុចពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក អ៊ឹង សិរីវឌ្ឍនា ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងនូវការងារចំនួន៦ចំណុចពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថានឹងសុំគោលការណ៍ទៅលោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល។

ការលើកឡើងនូវការងារពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រុមព្រឹក្សាជំនាញអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងជំនួបពិក្សាការងារជាមួយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមពីលោកសាស្ត្រាចារ្យ REMY JULIEN MARIE JOSEPH BRULE លោកស្រីសាស្ត្រាចារ្យ ANNIE JAQUELINE MARGUERITE JEAN LE ROUX លោកស្រី ការ មីកាហ្សែរ វេជ្ជបណ្ឌិតឯកទេសព្យាបាលវិកលវិទ្យា និងលោកស្រីអេង ឡេងស៊ា ប្រធានផ្នែកមន្ទីរពិសោធន៍នៅមន្ធីរពេទ្យកាល់ម៉ែត។

លោក អ៊ឹង សិរីវឌ្ឍនា ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងនូវការងារទាំង៦ចំណុចរួមមាន៖
ទី១ ខិតខំស្រាវជ្រាវវិធីសាស្ត្រថ្មីៗនៃការព្យាបាលអ្នកញៀនគ្រឿងញៀនពីប្រទេសលោកខាងលិចជាពិសេសប្រទេសបារាំង ដើម្បីយកមកអនុវត្តការព្យាលនៅប្រទេសកម្ពុជាយើង។
ទី២.ខិតខំស្វែងរកអ្នកដែលមានជំនាញពាក់ព័ន្ធគ្រឿងញៀនដើម្បីជួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត
ទី៣.សម្របសម្រួល កៀរគរទាំងអ្នកជំនាញនិងជំនួយឧបត្ថម្ភសម្រាប់រៀបចំកិច្ចប្រជុំ សិក្ខាសាលាពាក់ព័ន្ធនឹងសារធាតុញៀន
ទី៤.ស្រាវជ្រាវរកមេរៀន និងឯកសារ ល្អៗ ថ្មីៗពីជុំវិញសកលលោកដើម្បីជួយគាំទ្រខាងផ្នែកបច្ចេកទេសក្នុងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ទី៥.សិក្សាស្រាវជ្រាវពីវិធីសាស្រ្តនិងឱសថថ្មីៗសម្រាប់ព្យាបាល ស្តារនីតិសម្បទានិងសមាហរណកម្មអ្នកញៀនគ្រឿងញៀនចូលទៅរួមរស់ជាមួយគ្រួសារនិងសង្គមវិញ
ទី៦.ក្រុមការងារមន្ទីរពិសោធន៍នឹងស្រាវជ្រាបន្ថែមទៀតលើវិធីសាស្រ្តវិភាគសារធាតុញៀន ជាពិសេសអាចបន្សាបជាតិពុលមុននឹងយកទៅដុតបំផ្លាញចោល។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងនាមលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងការសាទរចំពោះការលើកឡើង និងការតាំងចិត្តរបស់លោក អ៉ឹង សិរីវឌ្ឍនា ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយលោកនឹងសុំគោលការណ៍ទៅលោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីគោរពសុំគោលការណ៍រៀបចំឱ្យមានវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយពាក់ព័ន្ធសារធាតុញៀន៕





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


