សន្តិសុខសង្គម
កាត់ទោសជនជាតិវៀតណាម ២ នាក់ ជួញដូរគ្រឿងញៀនជិត ៧០០ គីឡូក្រាម
កាលពីរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងជនជាតិវៀតណាម ២ នាក់ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជិត ៧០០ គីឡូក្រាម មកបើកសវនាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

សវនាការបានធ្វើឡើងជាសាធារណៈ ដឹកនាំដោយលោក តុប ឈុនសុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងមានជនជាប់ចោទ ២ នាក់ នៅមុខរង្វង់ក្រចកសេះ អមដោយមេធាវីការពារក្តី ក្នុងការសាកសួរដេញដោលផងដែរ។
ជនជាប់ចោទទាំង ២ នាក់ មានឈ្មោះ NGUYEN HOAN DINH ភេទប្រុស អាយុ ៤៥ ឆ្នាំ និងម្នាក់ឈ្មោះ DUONG TIEN ភេទប្រុស អាយុ ១៧ ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ”រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទ សម្អាតប្រាក់។
ក្រោយបញ្ចប់សវនាការសាកសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលក្រមផ្ដន្ទាទោសលើជនជាប់ចោទទៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ ខាងមុខ។
គួររម្លឹកថា កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៦ និង ៤០ នាទីល្ងាច កម្លាំងសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន ២ គោលដៅ ក្នុងនោះ គោលដៅទី១.នៅចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី ៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២.នៅចំណុចខុនដូរផ្លាទីនីនបេ បន្ទប់លេខ ១១០៥ ជាន់ទី ១១ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាលទ្ធផលចាប់ខ្លួនជនសង្ស័យ ២ នាក់ គឺ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស អាយុ ៤៥ ឆ្នាំ និងម្នាក់ឈ្មោះ DUONG TIEN ភេទប្រុស អាយុ ១៧ ឆ្នាំ ជាជនជាតិវៀតណាម។
សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖
.សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ គីឡូ ៨១២ ក្រាម (ជិត ៦០០ គីឡូក្រាម)។
.សារធាតុញៀនប្រភេទ អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ គីឡូ ៩១៩.០១ ក្រាម (ជិត ៥០ គីឡូក្រាម)។
.សារធាតុញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៧ គីឡូ ៩៩០.០៤ ក្រាម (ជិត ៨ គីឡូក្រាម)
និងកញ្ឆាក្រៀម (MARIJUANA) ទម្ងន់ ១៧ គីឡូក្រាម រួមជាមួយសារធាតុមិនច្បាស់ទម្ងន់ ៨៧៦ ក្រាម ថែមទៀតផង៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


