កីឡា
ទីបំផុត Man United ដាក់សំណើទៅតារាជើងស៊ុត Viktor Gyokeres ហើយ
ក្លិបបិសាចក្រហម Manchester United កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting Lisbon នៅរដូវក្តៅនេះ។

នាមួយរយៈចុងក្រោយនេះ ខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត វ័យ ២៧ ឆ្នាំត្រូវបានគេផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គមអំពីទំនាក់ទំនងជាមួយ Man United ហើយក្នុងពេលជាមួយគ្នានេះ រូបគេក៏មានទំនាក់ទំនងជាមួយក្រុមកាំភ្លើងធំ Arsenal ផងដែរ។
កាលពីរដូវកាលមុន ២០២៤-២០២៥ ក្រុម Man United ដែលស្ថិតក្រោមការដឹកនាំរបស់លោក Ruben Amorim គឺធ្វើពុំសូវបានល្អនោះទេ ជាពិសេសនៅតំបន់ប្រយុទ្ធ ដែលមាន Ramus Hojlund និង Joshua Zirkzee។

ក្រុមបិសាចក្រហមកំពុងគិតគូយ៉ាងខ្លាំងអំពីបញ្ហានេះ។ ពួកគេទើបតែចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធ Matheus Cunha ពី Wolves និងផែនការបន្ទាប់ពួកគេចង់បាន Bryan Mbeumo របស់ Bentford និង Viktor Gyokeres របស់ Sporting។
កាលពីថ្ងៃ ចន្ទ កន្លងទៅ សារព័ត៌មាន Sky Sports បានរាយការណ៍ថា Man United បានដាក់សំណើលើកដំបូងទៅកាន់ Gyokeres ហើយ។ ប្រភពដដែលបានបង្ហាញថា ក្រុមបិសាចក្រហមកំពុងស្ទាបស្ទង់អំពីតម្លៃនៃកិច្ចសន្យារបស់ខ្សែប្រយុទ្ធក្រុម Sporting រូបនេះ។ យ៉ាងណា នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ មុននឹងអ្វីៗត្រូវបានដាក់សំណើចុះកិច្ចសន្យាជាផ្លូវការទៅភាគីក្លិប និងសមីកីឡាករផ្ទាល់។
គួរបញ្ជាក់ថា Gyokeres គឺនៅសល់កិច្ចសន្យា ៣ ឆ្នាំទៀតជាមួយ Sporting ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Manchester Evening News
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


