ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀនកម្រិតមត្តេយ្យប្រើហិង្សាលើកុមារបង្កការខឹងសម្បាខ្លាំង
គ្រូបង្រៀនថ្នាក់មត្តេយ្យម្នាក់នៅទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូងរកការស៊ើបអង្កេតពីប៉ូលិស ក្រោយរកឃើញថា គ្រូបង្រៀននោះបានធ្វើបាបកុមារអាយុ៦ឆ្នាំជាបន្តបន្ទាប់ដែលថតជាប់សកម្មភាពដោយកាមេរិកសុវត្ថិភាព CCTV។ យោងការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ allpop នៅថ្ងៃទី៦ខែកញ្ញានេះ។

ការរំលោភបំពានកុមារតាមរយៈការប្រើអំពើហិង្សាដែលមានរយៈពេលជាង២ខែត្រូវបានថតជាប់នៅលើវីដេអូកាំមេរ៉ា CCTV ដែលក្នុងខ្សែវីដេអូទាំងនោះបង្ហាញពីសកម្មភាពហិង្សាដ៏សាហាវព្រៃផ្សៃរបស់គ្រូមតេ្តយ្យ ដូចជា សកម្មភាពរុញក្មេងៗ វាយដើមទ្រូង និងថែមទាំងច្របាច់កទៀតផង។
សកម្មភាពផ្សេងទៀតមានដូចជាគ្រូបង្រៀនរូបនេះចាប់ដៃក្មេង ហើយបោះពួកគេទៅលើដី ដែលធ្វើឱ្យក្មេងទាំងនោះស្ទើរតែបោកក្បាលរបស់ពួកគេ ប៉ុន្តែគ្រូរូបនេះនៅតែបន្តការប្រើអំពើហិង្សានេះទៀត។ កុមារច្រើនទៀតទទួលរងការធ្វើបាបស្រដៀងគ្នានេះដែរ ខណៈគ្រូបង្រៀនរូបនេះបានប្រើសៀវភៅវាយពោះកុមារម្នាក់ ហើយពេលក្មេងៗចាប់ផ្តើមយំ គ្រូបង្រៀនបានទាញពួកគេចេញពីកន្លែងដែលកាមេរ៉ា CCTV អាចថតជាប់។
ឪពុកម្តាយរបស់កុមារនៅពេលពិនិត្យមើលវីដេអូ CCTV បានសម្តែងការរន្ធត់និងសោកស្ដាយដែលមិនបានកត់សម្គាល់ពីការរំលោភបំពានពីមុនមក។ ការរំលោភបំពាននេះបានបន្តអស់រយៈពេលជាងពីរខែ បន្ទាប់ពីបានចាប់ផ្តើមនៅក្នុងខែមីនា។ ក្រោយពីសង្កេតឃើញទង្វើមិនប្រក្រតីរបស់កូនៗ ឪពុកម្តាយបានសុំពិនិត្យមើលវីដេអូ CCTV និងរាយការណ៍ពីឧប្បត្តិហេតុនេះទៅប៉ូលិស។

នៅពេលដែលឪពុកម្តាយរបស់ក្មេងៗសាកសួរគ្រូបង្រៀនរូបនេះ គ្រូបង្រៀននេះបាននិយាយថា គាត់គ្រាន់តែមានបំណងចង់ប្រដៅក្មេងៗប៉ុណ្ណោះ ខណៈសាលាមត្តេយ្យនេះបានបដិសេធការជាប់ពាក់ព័ន្ធឬការធ្វេសប្រហែសណាមួយ ប៉ុន្តែបាននិយាយថា ពួកគេកំពុងចាត់វិធានការដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះនាពេលអនាគត។
គួរបញ្ជាក់ថា ឥឡូវនេះប៉ូលិសកំពុងពង្រីកការស៊ើបអង្កេតរបស់ពួកគេដើម្បីពិនិត្យមើលថាតើកុមារបន្ថែមទៀតត្រូវបានរងផលប៉ះពាល់លើសពីមនុស្សបួននាក់ដែលបានឃើញនៅក្នុងវីដេអូ CCTV ដែរឬទេ។
អ្នកលេងអ៊ីនធឺណិតកូរ៉េខាងត្បូងមានការហួសចិត្តចំពោះការរំលោភបំពានដែលប្រព្រឹត្តដោយគ្រូរូបនេះ ហើយបានប្រមូលផ្តុំគ្នាក្នុងសហគមន៍អ៊ីនធឺណិតដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេ ដោយពួកគេបានបញ្ចេញមតិថាគ្រូបង្រៀនរូបនេះថា«គាត់គឺជាបិសាច» ខ្លះទៀតថា «គាត់ជាមនុស្សឆ្កួត» និងខ្លះថា «គាត់ជាមនុស្សវិកលចរិក»ជាដើម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


