ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរសង្កាត់កាកាបទី២ ជួយពិនិត្យទឹកស្អុយហូរចេញពីលូ ខណៈខែប្រាំងនៅមានទឹកដក់លើផ្លូវ
រដូវវស្សាផុតឈានចូលរដូវប្រាំងទៅហើយតែនៅលើកំណាត់ផ្លូវបេតុងមួយកន្លែង ក្នុងភូមិកាកាប២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅតែមានទឹកស្អុយដក់លើដងផ្លូវជះក្លិនស្អុយ ពិបាកធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យមើលផង។

លោក រស្មី ជាអាជីវករលក់ចាបហួយនៅទីនោះបានលើកឡើងថា គាត់មកជួលផ្ទះរកស៉ីលក់ដូរនៅទីនោះជាយូឆ្នាំមកហើយ ។ ហើយទីតាំងខាងលើ ថ្វីបើថារដូវវស្សាភ្លៀងមករាល់ថ្ងៃទឹកហូរមិនដាច់ ចុះហេតុអ្វីមកដល់ពេលនេះលែងភ្លៀងទៅហើយ បែជាមានទឹកស្អុយហូរចេញពីប្រព័ន្ធលូដក់លើដងផ្លូវ ពិបាកធ្វើដំណើរនិងលក់ដូរ ជាពិសេសពេលហូបបាយម្តងៗ ក្លិនស្អុយ តែមិនដឹងធ្វើយ៉ាងមិចមានតែទ្រាំ។


លោក បន្តថា ពេលខ្លះអ្នកធ្វើដំណើរឆ្លងកាត់ អ្នកខ្លះគាត់ក៏បន្ថយល្បឿនទៅ ហើយអ្នកខ្លះទៀតមិនបានបន្ថយល្បឿន ធ្វើឲ្យជះទឹកស្អុយចូលដល់ផ្ទះគាត់ទៀតផង ។ គាត់សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យមើលទីតាំងខាងលើផង ដើម្បីជាប្រយោជន៍រួម ទាំងធ្វើដំណើរនិងប្រកបរបរផ្សេងៗ។


ជាមួយគ្នានេះផងដែរ ក្នុងការងារកម្ពុជាថ្មីបានទាក់ទង ទៅលោក វង្ស សៀងហាក់ ចៅសង្កាត់កាកាបទី២ តែទងទងមិនបាន៕ដោយ៖សុខា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


