សន្តិសុខសង្គម
មន្ត្រីជំនាញ ណែនាំអ្នកលេងបណ្ដាញសង្គមពីរបៀបចែករំលែកព័ត៌មានចៀសវាងប៉ះពាល់ដល់កិច្ចផ្ទៃក្នុងរបស់កងទ័ព
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវ ក៏ដូចជាធ្វើការណែនាំដល់អ្នកលេងបណ្ដាញសង្គមមួយចំនួនដើម្បីចៀសវាងការចែករំលែកព័ត៌មានដែលធ្វើឲ្យមានភាពចលាចល បំភិតបំភ័យ ជាពិសេសប៉ះពាល់ការស៊ើបអង្កេតកិច្ចការផ្ទៃក្នុងរបស់កងទ័ពយោធា និងនគរបាលជាតិ។ បើតាមនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការចែករំលែកព័ត៌មានដែលមិនត្រឹមត្រូវតាមបណ្តាញសង្គម នឹងធ្វើអោយសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួន។
ការចេញមកអំពាវនាវ និងណែនាំនេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ធ្វើអោយមានភាពចលាចល បំភិតបំភ័យ ជាពិសេសប៉ះពាល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ពយោធា និងនគរបាលជាតិ ព្រមទាំងធ្វើអោយសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត។
ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំឲ្យសាធារណជនត្រូវចែករំលែកព័ត៌មានណាដែលត្រូវចែករំលែក និងព័ត៌មានណាដែលមិនត្រូវចែករំលែក។
ព័ត៌មានដែលយើងទាំងអស់គ្នាគួរចែករំលែកមានដូចជា សេចក្តីប្រកាសផ្លូវការរបស់រាជរដ្ឋាភិបាល និងស្ថាប័នយោធា ការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ព័ត៌មានជំនួយមនុស្សធម៌ និងព័ត៌មានដែលជំរុញទឹកចិត្ត និងសាមគ្គីភាពជាតិ ។
ចំណែកឯកព័ត៌មានដែលយើងទាំងអស់គ្នាមិនគួរចែករំលែក គឺព័ត៌មានមិនពិត និងព័ត៌មានបំភ្លៃ (Fake News & Disinformation) ពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិតដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានអុជអាល ឬញុះញង់ ព័ត៌មានផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព័ត៌មានជនរងគ្រោះ និងយោធា កុំបង្ហោះបង្ហាញទីតាំង ចលនា ហើយហេដ្ឋាសម្ព័ន្ធសំខាន់ៗ និងប្រតិបត្តិការរបស់យោធា កុំចែករំលែករូបថតវីដេអូ ឬព័ត៌មានលម្អិតគ្រឿងសព្វាវុធ និងមូលដ្ឋានរបស់យោធា សូម្បីតែរូបភាព ឬវីដេអូសាមញ្ញក៏អាចបង្ហាញព័ត៌មានរសើបបានដែរ។ កុំបង្ហោះឬផ្សាយផ្ទាល់ពីតំបន់មានជម្លោះ កុំចែករំលែករបាយការណ៍គ្មានមូលដ្ឋាន អំពីការស្លាប់បាត់បង់ជីវិត ឬឯកសារពីយោធា កុំប៉ាន់ស្មាន ឬបង្ហោះព័ត៌មានរបស់យោធាដែលបានបែកធ្លាយឡើងវិញ កុំពិភាក្សាអំពីឈ្មោះកងពល និងប្រភេទកងកម្លាំងយោធា៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


