សន្តិសុខសង្គម
នគរបាលក្រុង បញ្ជូនជនសង្ស័យ ០៥ នាក់ ទៅតុលាការ ករណីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់
នៅរសៀលថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិន-ខ្មែរ ចំនួន ០៥ នាក់ ដែលធ្វើសកម្មភាពចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់ ទៅកាន់តុលាការ។
ជនសង្ស័យចិន-ខ្មែរ ចំនួន ០៥ នាក់ រួមមាន ៖ ០១-ឈ្មោះ CAO ZHI PENG ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) , ០២-ឈ្មោះ ZHANG XUESHUANG ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) , ០៣-ឈ្មោះ ផេង ចន្ទតារា ភេទប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ , ០៤-ឈ្មោះ ម៉េង ហួត ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ និង ០៥-ឈ្មោះ តាំង លីម៉ី ភេទស្រី អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ។
លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៤០ នាទីព្រឹក ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានទទួលជនសង្ស័យចំនួន ០៥ នាក់ និងជនរងគ្រោះចំនួន ០១ នាក់ ពីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានឃាត់ខ្លួនកាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៥ នៅចំណុចបន្ទប់លេខ ២០២ ផ្ទះសំណាក់ លឹម ហេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី ០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់។
បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនជនសង្ស័យទាំង ០៥ នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់សំណុំរឿងទៅកាន់តុលាការបន្តនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi





