សន្តិសុខសង្គម
បណ្ឌិត យង់ ពៅ៖ ថៃពូកែសម្តែងណាស់ ខ្មែរកុំធ្វេសប្រហែស និងលង់ជឿឱ្យសោះ ទោះថៃនោះជានរណាក៏ដោយ
អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ថៃពូកែសម្តែងគ្រប់បែបយ៉ាង ដើម្បីចង់កេងចំណេញពីប្រទេសជិតខាង រួមទាំងកម្ពុជាផង ហេតុនេះ លោកផ្តាំទៅប្រជាជនខ្មែរ កុំធ្វេសប្រហែស លង់ជឿនឹងការសម្តែងរបស់ថៃ។

ការលើកឡើងរបស់លោកបណ្ឌិត តាមរយៈការសរសេរបង្ហោះលើហ្វេសប៊ុក នៅព្រឹកថ្ងៃតី១២ ខែសីហា ឆ្នាំ២០២៥ ស្របពេលដែលថៃបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាច្រើនកុហកពិភពលោក លាក់បាំងការឈ្លានពានលើទឹកដីកម្ពុជា។ លោកបានសរសេរថា ថៃពូកែសម្តែងណាស់ សម្តែងគ្រប់បែបយ៉ាង មិនថាថៃខាងយោធា អ្នកនយោបាយ ខាងយោធា ខាងរដ្ឋាភិបាល ឬបញ្ញវន្តទេ ពោល គឺសម្តែងគ្រប់បែបយ៉ាងដើម្បីកេងចំណេញទឹកដីប្រទេសជិតខាង រួមទាំងកម្ពុជាផង។
លោកថា៖ “ដូច្នេះសូមកុំធ្វេសប្រហែស និងលង់ជឿឱ្យសោះ សៀម»ថៃ មួយណា ក៏ដូចមួយណាដែរ មិនថាអាវលឿង ឬអាវក្រហម ឬថៃបញ្ញវន្ត ឬថៃខាងវាំង ឬថៃខាងយោធា ឬថៃខាងរដ្ឋាភិបាលនោះទេ គឺជាថៃសម្ដែងទាំងអស់”។
ក្នុងសំណេរខាងលើ លោកបណ្ឌិត យង់ ពៅ បានផ្តាំទៅកូនខ្មែរគ្រប់រូបត្រូវចងចាំជាដាច់ខាត ត្រូវមានមនសិកាជាតិជាធំ និងមានបេះដូងស្មោះត្រង់ភ្ជាប់ជាមួយខួរក្បាល កុំស្មោះនឹងបរទេសក្បែរខាងទាំងឡាយដូចស្មោះនឹងឪពុកម្តាយខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


