Connect with us

សន្តិសុខសង្គម

នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង

បានផុស

នៅ

ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំក្រាំងធ្នង់ឃាត់ខ្លួនប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីអនុវត្តតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណីចូលលួចកាត់ខ្សែភ្លើងក្នុងសិប្បកម្មទឹកកកមួយកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា​ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២២និង៤០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំក្រាំងធ្នង់ បានទទួលទូរស័ព្ទពីឈ្មោះ ឈួន រ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ អ្នកគ្រប់គ្រងសិប្បកម្មផលិតទឹកកក នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ថា​ ក្រុមការងារគាត់ចាប់បានជនសង្ស័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួចចូលកាត់លួសសំណាញ់របងលូនចូលបម្រុងលួចកាត់ខ្សែភ្លើងបង្គោលត្រង់ស្វូ ដែលនៅខាងក្រៅជាប់របងសិប្បកម្ម។ ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពក៏ត្រូវបានក្រុមការងារក្នុងសិប្បកម្មឃើញទាន់ស្រែកឆោឡោចោរៗ និងដេញឃាត់ខ្លួនបាន ថែមទាំងដកហូតមធ្យោបាយធ្វើដំណើរម៉ូតូធុនគុបជ្រុង​០១គ្រឿង ប្រគល់ជូនសមត្ថកិច្ចតែម្ដង។

សមត្ថកិច្ចបន្ថែមថា​ ជនសង្ស័យទាំង៣មានឈ្មោះ ទី១/.ឈ្មោះ សុខ ប៊ុនណា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ទី២/.ឈ្មោះ ស្រ៊ុន ច័ន្ទរតនា ហៅពុក ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ទី៣/.ឈ្មោះ សុខ ណារិន្ទ ហៅរិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ដោយឡែកវត្ថុតាងដែបន្សល់នៅកន្លែងកើតហេតុមាន​ ដងឬស្សីភ្ជាប់ដែកកាច់ជាទំពួកក្រង៉ុក រុំកៅស៊ូរិតពណ៌ខ្មៅ ចំនួន ០៤កំណាត់ ប្រវែងសរុប០៦ម៉ែត្រ ។ ជនសង្ស័យទាំង០៣នាក់ខាងលេីត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី​ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម