សន្តិសុខសង្គម
ក្រោយភ្លៀងមួយមេធំយប់មិញ តំបន់មួយចំនួនក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទឹកមិនទាន់ស្រកអស់នោះទេ
ក្រោយភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី១១កញ្ញាយប់មិញនេះ ធ្វេីឲ្យតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យបានជន់លិចដោយជំនន់ទឹកភ្លៀង រហូតមកដល់ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ទឹកនៅមិនទាន់ស្រកអស់នៅឡេីយទេ ធ្វេីឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក អ៊ិត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងក្រុមការងារខណ្ឌ អមដំណើរលោក ឯក ឃុនដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះកាយសំរាមដែលកកស្ទះនៅតាមបណ្តាមាត់លូ ដេីម្បីឲ្យចរន្តទឹកហូរបានលឿនឆាប់ស្រក។

ក្រោយពីបានកាយសម្អាតរួចទឹកក៏បានហូរ លឿន និងស្រកបន្តិចម្តងៗ។ អាជ្ញាធរអំពាវនាវដល់ពលរដ្ឋទាំងអស់ចេះជួយរក្សាអនាម័យបរិស្ថាន ចៀសវាងបោះសំរាមចោលអាចហូរកកស្ទះតាមបណ្តាមាត់លូ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


